Galaxy Note 9 គ្មាន​ទេ​មុខងារ​ពិសេស ដូច​ស្មាតហ្វូន​ចិន VIVO

  • 2018-03-11 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចចាមអារ៉ាម​កន្លង​ទៅ​ធ្លាប់​បញ្ជាក់​ប្រាប់​ត្រកូល Galaxy Note ឆ្នាំ ២០១៨ នឹង​បញ្ចូល​នូវ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ ប៉ុន្តែ​ថ្មីៗ​នេះ​រឿង​គ្រប់​យ៉ាង​ត្រូវ​បាន​បញ្ចប់ ដោយ​សូម្បី​លោក Ming-Chi Kuo ធ្លាប់​ទស្សន៍ទាយ​ដំណឹង​នេះ ក៏​ផ្លាស់ប្ដូរ​ការ​គិត​ថា​វា​មិន​អាច​ទៅ​រួច។

បង្ហើប​ពី​ភ្នាក់ងារ​នៃ​ក្រុមហ៊ុន KGI ប្រាប់​ឲ្យ​ដឹង SAMSUNG បាន​បរាជ័យ​ក្នុង​ការ​បំពេញ​តម្រូវការ​បច្ចេកទេស មិន​ថា​តែ​លើ​ប្រភេទ​បន្ទះ Ultrasonic Reader របស់ Qualcom ឬ Optical Reader របស់ SAMSUNG LSI។​ ក្រៅ​ពី​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​ក៏​ទំនង​មាន​ក្រុមហ៊ុន​ច្រើន​ទៀត​ចាប់​អារម្មណ៍​លើ Sensor ប្រភេទ​នេះ ទាំង​ដែល​ដឹង​ថា​មាន​តម្លៃ​ថ្លៃ​ជាង Sensor ធម្មតា ដល់​ ៤-៦ ដង។

ប៉ុន្តែ​បើ​សង្កេត​តាម​ការ​មើល​ឃើញ​បច្ចុប្បន្ន មាន​ត្រឹម​ក្រុមហ៊ុន VIVO របស់​ប្រទេស​ចិន​មួយ​គត់ ដែល​ត្រៀម​ផលិត​នូវ​គំរូ​ទូរសព្ទ APEX មាន​ប្រើ​បច្ចេកវិទ្យា Synaptic Optical Sensor ធ្លាប់​បង្ហាញ​ជោគជ័យ​ក្នុង​ពិព័រណ៍ CES អំឡុង​ដើម​ឆ្នាំ។

រូបតំណាងបច្ចេកវិទ្យានៃក្រុមហ៊ុន VIVO

យ៉ាងណាមិញ​ចំពោះ​មតិ​លោក Kuo នៅ​បន្ត​ជឿជាក់​យ៉ាង​មុតមាំ ទៅ​ថ្ងៃ​មុខ​រាល់​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន Android នឹង​សម្រេច​យក​បច្ចេកវិទ្យា​ស្កេន​ផ្ទៃ​មុខ ជា​ជាង​ការ​ស្កេន​ខ្ចៅ​ដៃ​ក្រោម​អេក្រង់ ហើយ​ក៏​កាន់​តែ​រីក​ដូច​ផ្សិត​ក្នុង​ប៉ុន្មាន​ឆ្នាំ​បន្ទាប់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា