ឡានអាច​ហោះលើមេឃ ២ គ្រឿង បានបង្ហាញរូបរាងពិត

  • 2018-03-10 09:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សប្ដាហ៍​នេះ ​ក្រុមហ៊ុន​ចំនួន២ បាន​ធ្វើការ​បង្ហាញ​នូវ​រថយន្ត​រៀងៗ​ខ្លួន ដែល​អាច​បើក​ទាំង​លើ​គោក និង​លើ​មេឃ នៅ​ក្នុង​ពិព័រណ៍​យានយន្ត​ Geneva Motor Show នៅ​ទីក្រុង​ហ្ស៊ឺណេវ ប្រទេស​ស្វីស។

រថយន្ត Pal-V Liberty

ក្រុមហ៊ុន Pal-V ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ហុល្លង់ បាន​បង្ហាញ​រថយន្ត Personal Air and Land Vehicle (Pal-V) Liberty ដែល​អាច​ធ្វើ​ដំណើរ​បាន ១៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅ​លើ​គោក និង​លើ​មេឃ។ រថយន្ត​កូន​កាត់​នេះ មាន​កង់​៣ និង​អាច​ផ្ទុក​មនុស្ស​បាន ២​នាក់។ វា​ត្រូវ​ការ​រត់​លើ​ចម្ងាយ​ផ្លូវ​ ១៦៥​ម៉ែត្រ ដើម្បី​ហោះ​ផុត​ពី​ដី។

ក្រោយ​ការ​ធ្វើ​តេស្ត​សាកល្បង​ទាំង​នៅ​លើ​គោក និង​លើ​មេឃ​ដោយ​ជោគជ័យ​ ក្រុមហ៊ុន Pal-V នឹង​ចាប់ផ្ដើម​ដាក់​នៅ​ក្នុង​ឆ្នាំ​២០១៩ ក្នុង​តម្លៃ​ប្រមាណ​ជា ៦០ម៉ឺន​ដុល្លារ (តម្លៃ​បរទេស​)។

ចំណែក ក្រុមហ៊ុន Audi ក៏​បាន​ធ្វើ​ការ​បង្ហាញ​នូវ​រថយន្ត​ហោះ​របស់​ខ្លួន​ផង​ដែរ គឺ​រថយន្ត​គំរូ Pop.Up Next ដែល​សហការ​ផលិត​ជាមួយ​ក្រុមហ៊ុន Airbus ។ រថយន្ត​នេះ​ដំណើរការ​ដោយ​អគ្គិសនី​ទាំងស្រុង មិន​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​ឡើយ។ ​ក្រុមហ៊ុន Audi បាន​និយាយ​ថា រថយន្ត​គំរូ​នេះ​អាច​ក្លាយជា​ស្តង់ដារ​ឧស្សាហកម្ម​សម្រាប់​រថយន្ត​តាក់ស៊ី​ហោះ​នា​ពេល​អនាគត ដែល​ក្រុមហ៊ុន​នេះ​ជឿ​ថា អាច​ក្លាយ​ជា​ការពិត​នៅ​ពេល​ណាមួយ​រវាង​ឆ្នាំ ២០២៤ និង ២០២៧៕

រថយន្ត Pal-V Liberty

រថយន្ត​គំរូ Pop.Up Next

ប្រភព៖ Kley Kley   ប្រែសម្រួល ៖ លាភ.

អត្ថបទថ្មី