ភូមិ​មនុស្ស​​ចាស់​នៅ​ជប៉ុន កំពុង​រង​ការ​វាយប្រហារ​ពី​ជ្រូក​ព្រៃ​ដណ្តើម​កាន់កាប់​ទីតាំង

  • 2018-03-11 09:09:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ជាង ២០ មុន​បញ្ហា​ប្រឈម​តែ​មួយ​គត់​សម្រាប់​ប្រជាពលរដ្ឋ​​ប្រមាណ​១០០​គ្រួសារ នៅ​កោះ (កាការ៉ា ) Kakara ភាគ​និរតី​ប្រទេស​ជប៉ុន​គឺ​ការ​នេសាទ និង ជញ្ជូន​គ្រឿង​សមុទ្រ​​ទៅ​កាន់​ទីផ្សារ​ឲ្យ​ទាន់​ពេលវេលា។

ប៉ុន្តែ​សព្វថ្ងៃ អត្រា​មនុស្ស​ចាស់​កាន់​តែ​កើន​ឡើង ខណៈ​ដែល​ចំនួន​ជ្រូកព្រៃ​កាន់តែ​កើន​ឡើង​​នៅ​ទីនោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​សត្វ​​​ព្រៃ​ទាំង​នោះ​មាន​ឱកាស​ក្នុង​ការ​រាតត្បាត​តាម​ផ្លូវ សួន​ច្បារ និង កំពុង​កាន់កាប់​ទីតាំង​ជា​ច្រើន​លើ​កោះ​នោះ។ តំបន់​ជនបទ​ផ្សេង​ទៀត​នៅ​ប្រទេស​ជប៉ុន ក៏​មិន​ខុស​ពី​កោះ កាការ៉ា ជ្រូក​ព្រៃ​បាន​កើន​ឡើង ដោយសារ​តែ​ចំនួន​មនុស្ស​នៅ​ទី​ជនបទ​មាន​ការ​ថយ​ចុះ។

ប្រជាពលរដ្ឋ​ខ្លះ​បាន​​លើក​ឡើង​ថា ពួកគេ​គួរ​បោះបង់​កោះ​ទុក​ឲ្យ​ជ្រូកព្រៃ​ទាំង​នោះ។ នៅ​ទូទាំង​ប្រទេស​ជប៉ុន ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​មនុស្ស​ និង ជ្រូក​ព្រៃ​បាន​កើត​ឡើង​នៅ​គ្រប់​ទី​កន្លែង ដោយសារ​តែ​ប្រទេស​ឧស្សាហកម្ម​មួយ​នេះ អត្រា​មនុស្ស​ស្លាប់ ច្រើន​ជា​ង​អត្រា​មនុស្ស​កើត ហើយ យុវជន​ក្មេងៗ​បាន​ផ្លាស់ទី​ទៅ​ទីក្រុង​ធំៗ​ដើម្បី​ធ្វើ​ការ៕

ប្រភព៖ telegraph   ប្រែ​សម្រួល៖ សុខ លាងហ៊ត