រៀបការអស់ ៦ ឆ្នាំ ភ្ញាក់ខ្លួនព្រឺតពេលដឹងថា ធ្លាប់ថតរូបជាប់គ្នាកាល ១៨ ឆ្នាំមុន

  • 2018-03-12 02:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្វាមីភរិយា​មួយ​គូ​មក​ពី​ទីក្រុង Chengdu ខេត្ត Sichuan ប្រទេស​ចិន មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដឹង​ថា ពួកគេ​បាន​ទៅ​លេង​កន្លែង​តែ​មួយ ហើយ​ក្នុង​ពេល​តែ​មួយ​ទៀត កាល​ពី ១៨ ឆ្នាំ​មុន។

នៅ​ថ្ងៃ​មួយ ខណៈ​ពេល​កំពុង​បើក​មើល​រូបថត​ចាស់ៗ ស្វាមី​ភរិយា​ដែល​មាន​ឈ្មោះ​ថា Ye និង Xue បាន​ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​ថា ពួកគេ​បាន​ទៅ​លេង​ឧទ្យាន May Fourth Square នៅ​ក្នុង​ទីក្រុង Qingdao ក្នុង​ពេល​តែ​មួយ។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ទៅ​លេង​ទី​នោះ កាល​ពី​ខែ​កក្កដា ឆ្នាំ ២០០០ ពេល​នៅ​ជា​យុវវ័យ និង​មិន​ទាន់​ស្គាល់​គ្នា​នៅ​ឡើយ​ទេ។ កាលនោះ លោក Ye បាន​ទៅ​ឧទ្យាន​ខាង​លើ​ជាមួយ​ក្រុម​អ្នក​ទេសចរ ខណៈ​នាង Xue ទៅ​ជា​មួយ​ម្ដាយ។ មិនតែប៉ុណ្ណោះ ពួកគេ​បាន​ថត​រូប​ចំ​ពេល​តែមួយ​ទៀត​ផង។ នៅ​ពេល​នោះ លោក Ye ត្រូវ​បាន​ថត​ជាប់​នៅ​ក្នុង​រូបថត​របស់​នាង Xue។

គួរ​បញ្ជាក់​ថា អ្នក​ទាំង ២ បាន​ជួប​គ្នា​នៅ​ក្នុង​ឆ្នាំ ២០១១ តាម​រយៈ​មិត្តភ័ក្ដិ​របស់​លោក Ye បន្ទាប់​ពី​លោក​បាន​បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ ក្នុង​ទីក្រុង Suzhou រួច​បាន​ត្រលប់​ទៅ​ទីក្រុង Chengdu ដែល​ជា​ស្រុកកំណើត​វិញ។ នៅ​ក្នុង​ឆ្នាំ ២០១២ ពួកគេ​ក៏​បាន​រៀបការ៕

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី