ប្រហែល ១៥នាទី​មុន​នេះ ​ពែកមី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កំពត

  • 2014-11-13 01:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​នៅ​កន្លែង​កើតហេតុ​​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ បាន​ឲ្យ​ដឹង​ភ្លាមៗ​ថា ​រថយន្ត​របស់​តារា​​កំប្លែង ពែកមី មុន​នេះ​​ប្រហែល​ ១៥ នាទី ​បាន​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នៅ​ស្រុក​ដងទង់ ខេត្តកំពត។

 

ប្រភព​ដដែល​បាន​រាយការណ៍​ទៀត​ថា បន្ទាប់​ពី​​ខ្លួន​បាន​​សាកសួរ​ព័ត៌មាន​ទើប​ដឹង​ច្បាស់​ថា ហេតុការណ៍​គ្រោះថ្នាក់​នេះ មាន​មនុស្ស​បួននាក់​ រួមមាន​តៃកុងរថយន្ត​ នាយ ពែកមី, ​នាយ ពែកមី ​អមដំណើរ​ដោយ​តារា​សម្ដែង​ស្រី ២ រូប​ផ្សេង​ទៀត មាន ហេង ស្រីពេជ្រ និង​ ឡុង ម៉ារី។

 

ប្រភព​បន្ត​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ខាង​លើ​នេះ កើត​ចេញ​ពី​ ការ​បុកគោ​ដើរ​ឆ្លង​ផ្លូវ នៅ​ស្រុក ដងទង់ ខេត្ត​កំពត។ ប្រភពដដែល​បាន​បញ្ជាក់​ដែរ​ថា រថយន្ដ​របស់​ នាយ​ ពែក មី ម៉ាក Lexus 470 ដែល​បើក​ពី​ខេត្តកំពត​សំដៅ​មក​កាន់​ភ្នំពេញ។

 

ព័ត៌មាន​ចុង​ក្រោយ​ដែល​ Sabay ទើប​ទទួល​បាន​ពី​​​​ នាយ ពែកមី ដោយ​​នាយ បាន​ឆ្លើយ​​ប្រាប់​គេហទំព័រ Sabay តាម​រយៈ​ទូរសព្ទ​ នៅ​ប៉ុន្មាន​​នាទី​មុន​នេះ​ថា នាយ​មិនមែន​ជា​អ្នក​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះទេ ប៉ុន្ដែ នាយ​បាន​នៅ​កន្លែង​ហេតុការណ៍​មែន ព្រោះ​នាយ​​បាន​ចត​ឡាន និង ឈប់​​​មើល​ហេតុការណ៍​ប៉ុណ្ណោះ។ "អូហ៎! អត់​ទេ​បង តាម​ពិត​ខ្ញុំ​នៅ​កន្លែង​ហ្នឹង​ គឺ​ខ្ញុំ​គ្រាន់​តែ​ឈរ​មើល​គេ​ប៉ុណ្ណោះ"៕