ទូរសព្ទ​បែក​កញ្ចក់​តិច​តួច ជាង​ប្រាប់​​ថា​ខូច​​អេក្រង់​ក្នុង​តម្រូវ​ប្តូរ​ថ្មី ​គ្រាន់តែ​ប្រាប់ទេ ប្រយ័ត្ន​ជាង​ធ្វើ​ស៊ី​បាន

  • 2018-03-12 03:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​បែក​កញ្ចក់​ខាង​ក្រៅ ពេលទៅ​ហាង​ជួសជុល​ត្រូវ​ជាង​ប្រាប់​ថា​ទូរសព្ទ​ខូច​អេក្រង់​ក្នុង​តម្រូវ​ឲ្យ​ប្តូរ​ថ្មី ហើយ​ត្រូវ​បង់​តម្លៃ​ខ្ពស់។

លោក ឡុង ឆ័យណាវ ម្ចាស់​ហាង​ជួសជុល​ទូរសព្ទ Dr Phone ប្រាប់​ថា អ្នក​មិន​ដឹង​អាច​ជាង​ធើ​ស៊ី​មិន​ខាន។ ជាង​ខិលខូច​មួយ​ចំនួន​​អាច​កុហក​អតិថិជន​ប្រាប់​ថា​​ទូរសព្ទ​ខូច​អេក្រង់​ក្នុង​ តម្រូវ​ឲ្យ​​ផ្លាស់ប្តូរ​ថ្មី បើ​ទោះ​បី​ការពិត​វា​គ្រាន់តែ​បែក​កញ្ចក់​ក្រៅ​​តិច​តួច​។

លោក​ថា តម្លៃ​ប្តូរ​កញ្ចក់​ក្រៅ​និង​អេក្រង់​ក្នុង​ខុស​គ្នា​ដាច់។ លោក​បាន​លើក​​ពី​​ពពួក​ទូរសព្ទ S8 Plus តម្លៃ​ប្តូរ​កញ្ចក់​ក្រៅ​តែ​ជាង ៧០ ដុល្លារ​ប៉ុណ្ណោះ តែ​បើ​ប្តូរ​ដល់​អេក្រង់​ក្នុង​អស់​ប្រហែល ២៥០ ដុល្លារ ទៅ ២៨០ ដុល្លារ។

លោក​​ក្រើន​រំលឹក​ថា អតិថិជន​នៅ​ពេល​ទូរសព្ទ​មាន​បញ្ហា​ ហើយ​ទៅ​រក​ហាង​ជួសជុល​ណាមួយ​ត្រូវ​ប្រយ័ត្ន​ ត្រូវ​រក​ជាង​ដែល​ទុក​ចិត្ត​៕

បើ​គិត​ថា​ព័ត៌មាន​នេះ​មាន​ប្រយោជន៍ សូមជួយ Share ឲ្យ​គ្នា​យើង​បាន​ដឹង​ផង!!

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម