ចិញ្ចើម​លោហធាតុ​ ម៉ូដកំពុង​ពេញ​និយម​ខ្លាំង​លើ Instagram

  • 2018-03-12 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិញ្ចើម​លោហធាតុ ជា​ម៉ូដ​ចិញ្ចើម​ថ្មី​ដែល​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​លើ​បណ្ដាញ​សង្គម Instagram។

អ្នក​ផាត់​មុខ​ដ៏​ល្បី​ល្បាញ​មួយ​រូប​ឈ្មោះ Milan Bauranov បាន​សម្រេច​ចិត្ត​ចែក​ចាយ​រូបភាព​នៃ​ប្រភេទ​ចិញ្ចើម​ដែល​បាន​ច្នៃ​ឡើង​ពី​លោហធាតុ​នៅ​លើ​គណនី Instagram របស់​លោក ដែល​បាន​ទាក់​ទាញ​អ្នក​ចូល​មើល​ជា​ច្រើន​នាក់។

អ្នក​គាំទ្រ និង​អ្នក​តាម​ដាន​គណនី​របស់​លោក​ជា​ច្រើន​បាន​បញ្ចេញ​មតិ​​សរសើរ​ចំពោះ​ភាព​ច្នៃ​ប្រឌិត​ថ្មី​ដ៏​ពេញ​និយម​នេះ​គ្រប់​ៗ​គ្នា​។

តារា​ប្រចាំ​បណ្ដាញ​សង្គម​រូប​នេះ​បាន​ប្រើប្រាស់​ប្រភេទ​លោហធាតុ​មួយ​ចំនួន​ដូចជា ដែក​គោល ខ្សែ​លួស និង​សូម្បី​តែ​​​គ្រាប់​កិប​ក៏​លោក​ប្រើប្រាស់​ក្នុង​ការ​ច្នៃ​ប្រឌិត​នេះ​ដែរ។

ប្រសិន​បើ​ប្រិយមិត្ត​ចាប់​អារម្មណ៍​ចំពោះ​ម៉ូដ​ថ្មី​នេះ សូម​កុំ​ព្យាយាម​ធ្វើ​វា​ដោយ​ខ្លួន​ឯង គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ ដើម្បី​​ចៀសវាង​ចំពោះ​គ្រោះថ្នាក់​ណា​មួយ​កើត​ឡើង​ជា​យថាហេតុ​ដែលបង្ក​ឲ្យ​មាន​ការ​ឈឺចាប់៕ ​​

ចុចអាន៖

ប្រភព៖ facebook   ប្រែ​សម្រួល៖ អន សុភក្ត្រា