មេ​ Tesla យល់​ថា​ទៅ​រស់​នៅ​ភព​អង្គារ ជួយ​មនុស្ស​​លោក​ឲ្យ​ផុត​ពី​សង្គ្រាម​លោក​ទី ៣

  • 2018-03-12 07:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ក្នុង​កម្មវិធី​ SXSW ​ដែល​ប្រារព្ធ​ឡើង​កាល​ពី​ម្សិលមិញ​នេះ​ លោក​ Elon Musk បាន​​ពិភាក្សា​អំពី​​ជីវិត​មនុស្ស​លោក​អាច​នឹង​ត្រូវ​ផុត​ពូជ​​នៅ​ថ្ងៃ​អនាគត ដោយ​សារ​សារធាតុ​កាបូន​នៅ​ក្នុង​បរិយាកាស, សង្គ្រាម​លោក​លើក​ទី​ ៣ និង​ AI ដែល​ឆ្លាត​វៃ​ជាង​មនុស្ស។

ស្ថាបនិក​ក្រុមហ៊ុន​ Tesla រូប​នេះ​ក៏​បាន​លើក​ឡើង​​ពី​គំនិត​របស់​ខ្លួន​ថា ពិត​ជា​ត្រូវ​ការ​ចាំ​បាច់​នូវ​ការ​តាំង​ទី​លំនៅ​លើ​ភព​អង្គារ ឬ ប្រហែល​ជា​ព្រះចន្ទ ដែល​អាច​ជា​សំណាញ់​សុវត្ថិភាព​មួយ​សម្រាប់​មនុស្ស​ជាតិ។ លោក​ Musk បាន​សង្កត់​ធ្ងន់​ថា ៖ "ទំនង​ជា​នឹង​មាន​យុគសម័យ​ងងឹត (Dark Age) ​ម្ដង​ទៀត...នេះ​ប្រសិន​បើ​កើត​មាន​សង្គ្រាម​លោក​លើក​ទី​ ៣”។

ស្ថាបនិក​វ័យ​ ៤៦ ឆ្នាំ​រូប​នេះ​បន្ថែម​ថា​ភូមិឋាន​នៅ​លើ​ភព​អង្គារ​អាច​​នឹង​ជួយ​ឲ្យ​មនុស្ស​នៅ​ឆ្ងាយ​ពី​សង្គ្រាម​ និង​ ជួយ​ឲ្យ​វប្បធម៌​មនុស្ស​ជាតិ​បន្ត​ដំណើរ​ទៅ​មុខ។ លោក​ជឿ​ថា​វិធី​ល្អ​បំផុត​ដែល​ជួយ​ពន្លឿន​​យុគ​សម័យ​ងងឹត​ គឺ​តាម​រយៈ​ការ​មាន​មនុស្ស​​នៅ​​ភព​ផ្សេង​ ត្រឡប់​មក​ផែនដី​ និង​កសាង​ផែនដី​ឡើង​វិញ។

​​​​ម្ចាស់​ក្រុមហ៊ុន​ SpaceX ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​​យាន​អវកាស​ដែល​ក្រុមហ៊ុន​របស់​លោក​​ផលិត​សម្រាប់​​ដំណើរ​ហោះ​ទៅ​ភព​អង្គារ អាច​នឹង​ធ្វើ​ការ​ហោះ​​សាក​ល្បង​​លឿន​បំផុត​នៅ​ត្រឹម​ដើម​ឆ្នាំ​ ២០១៩៕​

ប្រភព៖ BBC | The Verge   ប្រែ​សម្រួល៖ សុខហេង