មកស្គាល់គូស្នេហ៍ពិតប្រាកដរបស់តួប្រុសស្រីក្នុងរឿង "បុព្វេសន្និវាស"
- 2018-03-13 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់គូស្នេហ៍ពិតប្រាកដរបស់តួប្រុសស្រីក្នុងរឿង "បុព្វេសន្និវាស"
ចន្លោះមិនឃើញ
ប្រិយមិត្តប្រាកដជាចង់ជ្រាបច្បាស់ពី ព័ត៌មានខ្លះៗទាក់ទងនឹងតារាសម្ដែងធំៗក្នុងរឿង "បុព្វេសន្និវាស” ពិសេសជីវិតស្នេហារបស់ពួកគេ ស្របពេលដែលរឿងភាគនេះ កំពុងទទួលបានការគាំទ្រខ្លាំងលើសពីការស្មាននាពេលបច្ចុប្បន្ន។
ដើម្បីជ្រាបកាន់តែច្បាស់ថាតើតារាណាខ្លះមានគូគាប់ប្រចាំចិត្តហើយនោះ សូមទស្សនាដូចខាងក្រោម៖
១. តារាសម្ដែង Bella Ranee
ដូចអ្នកគាំទ្រជាច្រើនបានដឹងរួចមកហើយថា គូស្នេហ៍របស់ Bella គឺតារាសម្ដែងរាងខ្ពស់ Weir Sukollawat។ អ្នកទាំង២ ទាក់ទងគ្នាអស់រយៈពេលជាង ៥ឆ្នាំហើយ។
២. តារាសម្ដែង Punjan Prama
កំលោះសង្ហារូបនេះ ក៏មិននៅទំនេរដែរ ព្រោះបច្ចុប្បន្នលោកកំពុងមានទំនាក់ទំនងស្នេហាជាមួយនារីស៊ីវិល័យម្នាក់មានឈ្មោះថា Pim។
៣. តារាសម្ដែង Louis Scott
Louis Scott និង Noon Ramida គឺជាគូស្នេហ៍នឹងគ្នាជាង ១០ឆ្នាំមកហើយ។ ទោះបីស្រឡាញ់គ្នាយូរទៅហើយក្ដី ប៉ុន្តែពួកគេមិនទាន់សម្រេចចិត្តរៀបការនៅឡើយ ព្រោះពេលនេះម្នាក់ៗកំពុងមមាញឹកនឹងការងាររៀងៗខ្លួន។
៤. តារាសម្ដែង Susi Susira
មិនខុសពីតួប្រុសស្រី ៣នាក់ខាងលើទេ ពោល Susi ក៏មានម្ចាស់ស្នេហ៍រួចហើយដែរ។ បុរសដែលជាសង្សាររបស់នាង គឺជាជនជាតិបរទេស។
៥. តារាសម្ដែង Prang Kunnarun
តាមរយៈរូបរាងស្រស់ស្អាត និងសមត្ថភាពសម្ដែងរបស់ Prang ក្នុងរឿង "បុព្វេសន្និវាស” បានទាក់ចិត្តមហាជនជាច្រើន ក្នុងនោះមិនខ្វះទេ បុរសចាប់ចិត្ត។ ប៉ុន្តែគួរឲ្យស្ដាយ បេះដូងរបស់នាងមិនទំនេរនោះទេ ព្រោះបានប្រគល់ឲ្យគូស្នេហ៍ Tong Southside ទៅហើយ។
៦. តារាសម្ដែង Pope Tanawat
ចំណែកតារាប្រុសរូបនេះវិញ មិនទាន់មានគូស្នេហ៍នឹងគេទេ ហើយក៏មិនទាន់មានព័ត៌មានថាលោកទាក់ទងស្នេហាជាមួយនារីណាម្នាក់ដែរ។ ដូចនេះនារីៗជាច្រើនអាចនៅមានសង្ឃឹម៕
ចុចអាន៖