ត្រឹម​៦​ខែ​ Salah និង​ Ederson មាន​ថ្លៃ​ខ្លួន​ហក់​ឡើង​លឿន​ជាង​គេ​

  • 2018-03-13 03:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah មាន​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ដោះ​ដូរ​កើន​ដល់​៧៤,៧​លាន​អឺរ៉ូ​នៅ​៦​ខែ​ចុង​ក្រោយ​នេះ​ លឿន​ជាង​គេ​បើ​ធៀប​ជាមួយ​កីឡាករ​ផ្សេង​ទៀត។​ នេះ​បើ​យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​របស់​ មជ្ឈមណ្ឌល​សិក្សា​ពី​កីឡា​​ហៅ​កាត់​ CIES។

Salah

ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​អេហ្ស៊ីប​វ័យ​២៥​ឆ្នាំ​ផ្ទេរ​ពី​ Roma ទៅ​ Liverpool ក្នុង​តម្លៃ​ ៤២​លាន​អឺរ៉ូ​ ស៊ុត​បញ្ចូល​ទី​៣២​គ្រាប់​ក្នុង​៤០​ប្រកួត​ជួយ​ក្លឹប​ហង្ស​ក្រហម​ស្ថិត​ក្នុង​តំបន់​ Top ៤ គិត​ត្រឹម​សប្ដាហ៍​ទី​៣០​នៅ​ Premier league។

ព្រោះ​តែ​ទម្រង់​លេង​ដ៏​ល្អ​នេះ​​ទើប​ CIES វាយ​តម្លៃ​ថា​​ Salah ​បច្ចុប្បន្ន​មាន​សន្ទុះ​ថ្លៃ​កើន​ឡើង​លឿន​ជាង​គេ​ខណៈ​ Ederson ឈរ​លេខ​២​ មាន​តម្លៃ​ខ្លួន​កើន​ដល់​ ៧៤,៤លាន​អឺរ៉ូ​។ លេខ​៣​មិន​ទៅ​ណា​ឆ្ងាយ​ពី​ក្រុម​ Manchester City គឺ​បាន​ទៅ​លើ​ Leroy Sane មាន​តម្លៃ​៦៣​លាន​អឺរ៉ូ៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន