ប្រជ្រុយ៦កន្លែងល្អផុតលេខ មានកន្លែងណាមួយលើមុខសំណាងណាស់
- 2018-03-13 03:08:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជ្រុយ៦កន្លែងល្អផុតលេខ មានកន្លែងណាមួយលើមុខសំណាងណាស់
ចន្លោះមិនឃើញ
លោកអ្នកប្រហែលជាមិនបានកត់សម្គាល់គេច្បាស់ទេថា ប្រជ្រុយលើមុខចំនួន ៦កន្លែងនេះ អាចជួយឲ្យមនុស្សមានជោគរាសីខ្ពស់ត្រដែតប្លែកពីគេ។ ចង់ដឹងថា ប្រជ្រុយទាំងនោះមាននៅត្រង់ណាខ្លះ សូមតាមដានខាងក្រោមនេះ៖
ប្រជ្រុយនៅក្នុងរោមចិញ្ចើម
បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅក្នុងរោមចិញ្ចើម ជាអ្នកសម្បូរទៅដោយចំណេះវិជ្ជា និងមាន សមត្ថភាពកម្រិតខ្ពស់នៅក្នុងផ្នែកសិល្បៈ ម្ល៉ោះហើយនៅក្នុងមុខរបរនេះពួកអ្នកអាចពង្រីកបានដោយគ្មានបញ្ហាអ្វីចោទឡើងឡើយ។
ប្រជ្រុយនៅខាងចុងចិញ្ចើម
បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅត្រង់ខាងចុងរោមចិញ្ចើម ជាមនុស្សមានទ្រព្យសំណាងសម្បូរ ហូរហៀរ ហើយបើនៅយុវវ័យអាចរកប្រាក់កាសចំណេញបានច្រើន ហើយជនប្រភេទនេះគឺពុំខ្វះខាតប្រាក់កាសទេ ហើយក៏ពុំជួបការលំបាកវេទនាអ្វីផងដែរ។
ប្រជ្រុយនៅផ្នែកខាងលើបបូរមាត់
បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅចន្លោះច្រមុះ និងបបូរមាត់ជាអ្នកមានទ្រព្យស្តុកស្តម្ភ ហើយ មានជីវភាពប្រសើររុងរឿងទៀតផង។ រីឯស្ត្រីភេទអាចក្លាយជាចៅហ្វាយនាយទៀតផង។
ប្រជ្រុយលើបបូរមាត់
បុរសណាដែលមានប្រជ្រុយនៅលើបបូរមាត់ជាអ្នកមានភ័ព្វសំណាងល្អណាស់ ទៅលើមុខរបររកស៊ីជួញដូរ និងទៅលើការហូបចុក។ ជនប្រភេទនេះទោះបីជាជួបភាពអត់ឃ្លានយ៉ាងណាក្តី ក៏គេអាចមានស៊ីមានពាក់គ្រប់គ្រាន់។ ទោះបីជាមានការស្មុគស្មាញនៅក្នុងមុខរបររកស៊ីក្តីក៏មិនសូវព្រួយ បារម្ភអត់ការងារធ្វើដែរ។ ផ្ទុយទៅវិញ ចំពោះនារីដែលមានប្រជ្រុយបែបនេះ នាងតែងតែចាញ់ឧបាយកលរបស់ប្រុសព្រានបោកប្រាស់យកខ្លួនប្រាណទៀតផង។ ប្រជ្រុយនៅលើថ្ពាល់
បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅលើថ្ពាល់ជាអ្នកមានចរិតរឹងប៉ឹង ហើយត្រូវបានចាស់ទុំគោរព និងសរសើរ ម្ល៉ោះហើយអាចរួមរស់ដោយសុខសាន្តគ្រប់ពេលវេលា។
ប្រជ្រុយនៅត្រង់ចង្កា
បុរស-ស្ត្រីណាដែលមានប្រជ្រុយនៅត្រង់ចង្កា លុះដល់វ័យចាស់ជរាទៅនឹងជួបនូវភ័ព្វវាសនាល្អ។ ប៉ុន្តែបញ្ហាមួយគួរយកចិត្តទុកដាក់នោះ គឺប្រសិនបើចង្កាមានសម្លាកស្នាមអ្វីមួយឆូតកាត់ លុះដល់វ័យចាស់ ជរាទៅរាសីនឹងស្រុតចុះវិញជាពុំខាន។
ប្រជ្រុយនៅលើកញ្ចឹង-ក អ្នកដែលមានប្រជ្រុយនៅលើកញ្ចឹង-ក គឺជាអ្នកមានជីវភាពធូរធារ ដោយពុំព្រួយបារម្ភចំពោះការ ខ្វះខាតឡើយ។