អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​អះអាងថា ​សាកសព​ម៉ាំ​មី​រកឃើញ​គឺ​ជា​មនុស្សក្រៅ​ភព

  • 2018-03-13 08:41:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​អះអាងថា សាកសព​ម៉ាំ​មី​ម្រាមដៃ​បី ជាមួយ​លលាដ៍ក្បាល​វែងនៅ​ប៉េ​រូ គឺជា​មនុស្ស​ក្រៅ​ភព។

អ្នកជំនាញ​ជនជាតិ​រុស្ស៊ី​ម្នាក់​បានធ្វើ​តេស្ត DNA ដើម្បី​បញ្ជាក់ថា​សាកសព​ម៉ាំ​មីនេះ​មិនមែនជា​មនុស្ស​ទេ​។​

​លោក​បណ្ឌិត កុន​ស្តា​នទី​ន កូ​រ៉ូ​ត​កូវ (Konstantin Korotkov) សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​និង​ជីវសាស្ត្រ​នៅ​សាកលវិទ្យាល័យ​សេន​ភី​ត​ធឺ​ស្បឺ​កជឿថា សាកសព​ម៉ាំ​មីនេះ គឺជា “​មនុស្ស​ក្រៅ​ភព​”។​

​លោក​បណ្ឌិត កូ​រ៉ូ​ត​កូវ មិនដែល​ខ្វះ​ទេ​រឿងចម្រូងចម្រាស់​។ ធ្លាប់​ត្រូវបាន​គេ​រិះគន់​កាលពី​ឆ្នាំ ២០០៨ នៅពេល​លោក​អះអាងថា​បាន​បង្កើត​កាមេរ៉ា​មួយ អាច​ថត​ព្រលឹង​មនុស្ស​។​

​សាកសព​ម៉ាំ​មី​មួយ​ឈ្មោះថា ម៉ា​រី​យ៉ា ត្រូវបាន​រកឃើញ​ដោយ​ក្រុម​មួយ ដឹកនាំ​ដោយ​អ្នកកាសែត​ម៉ិ​ក​ស៊ិ​ក លោក ជេ​មី មូស​សាន (Jamie Maussan) កាលពីដើមឆ្នាំ ២០១៧​។​

​លោក​បណ្ឌិត​រូបនេះ​អះអាងថា បានធ្វើ​តេស្ត DNA រកឃើញថា សាកសព​ម៉ាំ​មីនេះ​គឺជា​មនុស្ស​ក្រៅ​ភព ដោយ​ផ្អែកលើ​តេស្ត​ហ្សែ​ន​ជាច្រើន​លើ​ជាលិកា​យកបាន​ពី​សាកសព​នេះ និង​សាកសព​ម៉ាំ​មី​មួយទៀត​រកឃើញ​ក្បែរ​គ្នា មាន​ឈ្មោះថា វ៉ា​វី​តា​។

លោក​និយាយថា សាកសព​ម៉ាំ​មី​ទាំងពីរ​នេះ​មាន​អាយុកាល​តាំងពី​សតវត្សរ៍​ទី ៥ និង​អាចជា​មនុស្ស​ក្រៅ​ភព​។​ ​ប៉ុន្តែ​អ្នកជំនាញ​ខាង​មនុស្ស​ក្រៅ​ភព​ជនជាតិ​អង់គ្លេស លោក នី​គែល វ៉ាត​សុន អ្នកនិពន្ធ​សៀវភៅ UFO Investigations Manual និយាយថា ការរកឃើញ​របស់លោក​បណ្ឌិត​ទំនងជា​ការបោកប្រាស់​តែប៉ុណ្ណោះ​៕

ប្រភព៖ rasmeinews