មេធាវីបណ្ឌិត ស៊ុយ សារ៉េត៖ ជនល្មើសទាំងអស់មិនរួចខ្លួនសូម្បីម្នាក់ ព្រោះហេតុផល៥យ៉ាងនេះ

  • 2018-03-13 09:46:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយឆ្លងជាមួយ Sabay នៅ​រសៀល​នេះ​លោក​មេធាវី ឈី សម្បត្តិ ធានា​អះអាង​ថា ជន​ល្មើស​ប៉ុនប៉ង​វាយ​សម្លាប់​លោក​បណ្ឌិត ស៊ុយ សារ៉េត​ នឹង​មិន​រួច​ខ្លួន​សូម្បី​ម្នាក់។ មេធាវី​រូប​នេះ​មាន​ជំនឿ​ចិត្ត​ខ្ពស់ ក្នុង​ឈាន​ដល់​ចាប់​ជន​ល្មើស​ទាំង​អស់​ឲ្យ​ទទួល​ទោស​តាម​ច្បាប់​ ដោយ​សារ​មាន​ហេតុផល​សំខាន់ៗ​ដូច​ខាង​ក្រោម​នេះ៖

១. វីដេអូ​ដែល​បង្ហោះ​ចែកចាយ​ពេញ​បណ្ដាញ​សង្គម៖ នៅ​ក្នុង​វីដេអូ​ឃ្លីប​នោះ គឺ​បាន​បង្ហាញ​ពី​សកម្មភាព​ដ៏​ឃោរឃៅ​ និង​អត្តសញ្ញាណ​របស់​ជន​ល្មើស​យ៉ាង​ច្បាស់។ ដូច្នេះ​គ្មាន​អ្វី​ជា​ឧបសគ្គ​ក្នុង​ការ​ស្រាវជ្រាវ​រក​ជន​ល្មើស​ទាំង​នោះ​ឡើយ។

២. រូបថត៖ ក្រៅ​ពី​វីដេអូ​សកម្មភាព លោក​មេធាវី ឈី សម្បត្តិ ប្រាប់​ទៀត​ថា ក្នុង​ដៃ​សមត្ថកិច្ច គឺ​មាន​រូប​ថត​ជន​ល្មើស​ទាំង​អស់ ដែល​សុទ្ធ​ជា​អ្នក​ចូលរួម​ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​នោះ។

រូបភាពនៅកន្លែងកើតហេតុកាលពីថ្ងៃទី១១ ខែមីនា

**៣. សមត្ថកិច្ច​កំពុង​ដុតដៃ​ដុត​ជើង​យ៉ាង​ខ្លាំង៖** មេធាវី​របស់​បណ្ឌិត ស៊ុយ សារ៉េត លើក​ឡើង​ទៀត​ថា ខណៈ​នេះ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ បាន​សហការ​គ្នា​យ៉ាង​សស្រាក់​សស្រាំ​ក្នុង​ការ​ស្រាវជ្រាវ​រក​មុខ​ជន​ល្មើស និង​កន្លែង​ស្នាក់​នៅ ដើម្បី​ឈាន​ដល់​ការ​ឃាត់​ខ្លួន។

៤. ជា​បញ្ហា​សង្គម​ត្រូវតែ​ដោះស្រាយ៖ មិន​មែន​ទើប​តែ​កើត​ឡើង​លើ​បណ្ឌិត ស៊ុយ សារ៉េត ឡើយ​ប៉ុន្តែ​កាត់​ទោស​ជំនួស​តុលាការ ដោយ​ការ​ប្រើ​អំពើ​ហិង្សា​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ។ ដូច្នេះ​បញ្ញា​នេះ​ត្រូវ​តែ​លប់​បំបាត់​ចោល តាម​រយៈ​ការ​ចាប់​ជន​ល្មើស​ទាំង​នោះ ដើម្បី​ទុក​ជា​មេរៀន​ដល់​ពលរដ្ឋ​ផ្សេង​ទៀត។ លោក​មេធាវី ឈី សម្បត្តិ ចាត់​ទុក​ថា ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ គឺ​ជា​អំពើ​ដ៏​អយុត្តិធម៌​បំផុត ព្រោះ​កម្ពុជា ជា​ប្រទេស​មាន​ច្បាប់​គឺ​ត្រូវ​យក​ច្បាប់​​មក​ដោះស្រាយ។

៥. សមត្ថកិច្ច​បាន​អញ្ជើញ​សាក្សី​ជា​ច្រើន​រូប​នៅ​កន្លែង​កើត​ហេតុ យក​មក​សួរ​នាំ​រួច​រាល់​អស់​ហើយ និង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជន​ល្មើស​ទាំង​នោះ ហើយ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ឈាន​ដល់​ឃាត់​ខ្លួន។

លោកបណ្ឌិត ស៊ុយ សារ៉េត

តាម​បណ្ដឹង​របស់​គ្រួសារ​ជន​រងគ្រោះ បាន​ទាមទារ​ប្រាក់​សំណង ១២០០ លាន​រៀល។ ចំណែក​ឯ​ជន​ល្មើស​ទាំង​នោះ លោក​មេធាវី ស៊ុយ សារ៉េត ប្រាប់​ថា​នឹង​ត្រូវ​ទទួល​ទោស​តាម​កម្រិត​ខុសៗ​គ្នា អ្នក​ដែល​វាយ​បំផ្លាញ​ត្រឹម​ទ្រព្យ​សម្បត្តិ ត្រូវ​ទទួល​ទោស​កម្រិត​ណា ហើយ​អ្នក​ប៉ុនប៉ង​វាយ​សម្លាប់​ត្រូវ​ទទួល​ទោស​កម្រិត​ណា។ ទាំង​អស់​នេះ​គឺ​ដែន​សមត្ថកិច្ច​របស់​នគរបាល ចំណែក​កម្រិត​ទោស​តុលាការ​នឹង​កាត់​ក្ដី​ទៅ​តាម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ៕ ​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី