កន្លែង​ផ្ដើម​ស្នេហ៍​របស់​កំពូល​តារា​ថៃ​ទាំង​៥ ប្រិយមិត្ត​ធ្លាប់​ដឹង​ទេ?

  • 2018-03-13 12:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ដឹង​ថា​ គូ​តារា​ថៃ​ទាំង​៥​គូ​នេះ បាន​សេពគប់​គ្នា និង​បាន​រៀប​អាពាហ៍ពិពាហ៍​នឹង​គ្នា តែ​ពុំ​សូវ​មាន​អ្នក​ដឹង​ពី​ចំណុច​ផ្ដើម​ស្នេហ៍​របស់​តារា​ទាំង​នេះ​ឡើយ​។ ដូច្នេះតោះ​! តាម​ដាន​ទាំង​អស់​គ្នា​ពី​ចំណុច​​ផ្ដើម​ស្នេហ៍​តារា​កំពូល​តារា​ថៃ​ទាំង​៥គូ​ខាង​ក្រោម​នេះ ទាំង​អស់​គ្នា!

១. គូ​ស្នេហ៍​តារា​ Aom Phiyada និង Art

តារា​មួយ​គូ​នេះ បាន​ស្គាល់​គ្នា​តាំង​តែ​ពី​ពេល​អ្នក​ទាំង​ពីរ​រៀន​នៅ​វិទ្យាល័យ​ជាមួយ​គ្នា​មក​ម្ល៉េះ​។ ហើយ​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ បន្ទាប់​ពី​ Aom Phiyada និង​ Art បាន​ជួប​គ្នា​នៅ​ផ្ទះ​របស់​តារា​សម្ដែង​ Phoori Hiranyapru ។

២. គូ​ស្នេហ៍​តារា​សម្ដែង Nune Woranuch និង Todd Piti

តារា​មួយ​គូ​នេះ បាន​ស្គាល់​គ្នា​ដោយ​សារ​ការ​ណែនាំ​របស់​ពិធីករ​ Do Sanya ព្រោះ​ Nune Woranuch និង Todd Piti កាល​នោះ​សុទ្ធ​តែ​នៅ​លីវ​ដូច​គ្នា​។​

៣. គូ​ស្នេហ៍​តារា​សម្ដែង Bie KPN និង​ Gubgib Sumonthip

តារា​មួយ​គូ​នេះ​ផ្ដើម​សេពគប់​គ្នា​នៅ​ពេល​តារា​ Bie KPN ចូល​រួម​កម្មវិធី​មួយ​ ដែល​ Gubgib Sumonthip ធ្វើ​ពិធីករ​។ ហើយ​តារា​ប្រុស​រូប​នេះ បាន​សារភាព​ថា​ Gubgib Sumonthip គឺ​ជា​ប្រភេទ​មនុស្ស​ដែល​លោក​ប៉ង​ស្រលាញ់​។

៤. គូ​ស្នេហ៍​តារា​សម្ដែង Margie Rasri និង Pok Passakorn

តាម​ពិត​ គ្រួសារ​ Margie Rasri និង Pok Passakorn បាន​ស្គាល់​គ្នា​យូរ​ហើយ​។ តែ​តារា​មួយ​គូ​នេះ ទើប​តែ​ចាប់​ផ្ដើម​សេពគប់​គ្នា​នៅ​ពេល​ភាគី​ខាង​ប្រុស​ Pok សុំ​ Margie ទៅ​ឲ្យ​ជួយ​ធ្វើ​គំរោង​ជាមួយ​លោក​។

៥. គូ​ស្នេហ៍​តារា​សម្ដែង Kob Suvanant និង Brook Danupohn

តារា​មួយ​គូ​នេះ​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​នៅ​ពេល​ពួក​គេ​បាន​សម្ដែង​ក្នុង​ភាពយន្ត​ទូរទស្សន៍​ជាមួយ​គ្នា​៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ ម៉េង សុខហួយ