Mourinho ឆ្លើយ​មួយ​ម៉ាត់​យ៉ាង​អែម​ក្រោយ​ធ្លាក់​ចេញ​ពី Champions League

  • 2018-03-14 01:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​ឆ្ពោះ​ទៅ​ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​របស់​ Manchester United ត្រូវ​ចប់​ត្រឹម​យប់​មិញ​ក្រោយ​ចាញ់​ Sevilla ១-២​ នៅ​ទឹកដី​ Old Trafford។

Mourinho

​ក្រុម​រហស្សនាម​ថា​បិសាច​ក្រហម​បាន​ចំណេញ​ពី​លទ្ធផល​ជើង​ទី​មួយ​វគ្គ​១៦​ក្រុម​ដោយ​ស្មើ​ ០-០ តែ​ពួកគេ​មិន​ត្រឹម​មិន​អាច​ឈ្នះ​​នៅ​ជើង​ទី​ពីរ​ទេ​បែរ​ជា​ភ្លាត់​ចាញ់​ក្រុម​ភ្ញៀវ​មក​ពី​អេស្ប៉ាញ​ធ្វើ​ឲ្យ​អស់​ឱកាស​ត្រឹម​វគ្គ​នេះ។​

យ៉ាង​ណា​អ្នក​ចាត់​ការ​ Jose Mourinho ​និយាយ​ក្រោយ​ចាញ់​ Sevilla ថា​ ការ​ធ្លាក់​វគ្គ​១៦​ក្រុម​របស់​ United មិនមែន​ជា​រឿង​ថ្មី​ទេ។ "បិសាច​ក្រហម​​ធ្លាក់​ចេញ​ពី​ Champions League ២​ដង​ត្រឹម​វគ្គ​១៦​ក្រុម​ ក្រោម​ស្នាដៃ​របស់​ខ្ញុំ​ផ្ទាល់​កាល​ដឹកនាំ​ Porto (២០០៤) និង​ Real Madrid (២០១៣) ដូច្នេះ​ពេល​នេះ​យើង​ធ្លាក់​មិន​មែន​ជា​អ្វី​ថ្មី​ឡើយ"។

ក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់​ United គឺ​ផ្ដោត​លើ​ការ​ឈ្នះ​ពាន​ FA Cup បន្ទាប់​ពី​ពួកគេ​ធ្លាក់​ចេញ​ពី​ Champions League និង​ League Cup ខណៈ​ Premier League សឹង​តែ​ធ្លាក់​ទៅ​ក្នុង​ដៃ​ Manchester City ១០០%​ទៅ​ហើយ៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន