គួរសោកស្ដាយ! រូបវិទូ Stephen Hawking បានស្លាប់ មុននេះបន្តិច
- 2018-03-14 04:12:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរសោកស្ដាយ! រូបវិទូ Stephen Hawking បានស្លាប់ មុននេះបន្តិច
ចន្លោះមិនឃើញ
លោកសាស្ត្រាចារ្យ Stephen Hawking អ្នកប្រាជ្ញរូបវិទ្យា សញ្ជាតិអង់គ្លេសដ៏ល្បីឈ្មោះមួយរូប បានលាចាកលោកនៅវ័យ ៧៦ ឆ្នាំ នាព្រឹកថ្ងៃពុធនេះជាមួយជំងឺម្យ៉ាង។ នេះបើតាមការឲ្យដឹងពីក្រុមគ្រួសាររបស់លោក។
នៅវ័យ ២១ ឆ្នាំ លោក Stephen កើតមានជំងឺមួយឈ្មោះថា Lou Gehrig ឬ Amyotrophic Lateral Sclerosis ជាជំងឺម្យ៉ាងធ្វើឲ្យលោកកម្រើកអវយវៈលែងបាន ត្រូវពឹងផ្អែកទាំងស្រុងលើអ្នកដទៃ ឬ ឧបករណ៍បច្ចេកវិទ្យា។ ក្រោយពីរកឃើញថាមានជំងឺនេះគ្រូពេទ្យសន្និដ្ឋានថា លោកអាចរស់បានជាង ២ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោកបានបង្កើតអច្ឆរិយមួយដោយអាចរស់នៅបានដល់សព្វថ្ងៃ។
លោក Stephen តែងតែបានលើកឡើងច្រំដែលថាវិធីតែម្យ៉ាងគត់ដែលជួយឲ្យមនុស្សលោកគេចផុតពីការផុតពូជគឺការតាំងទីលំនៅលើភពផ្សេង ដោយពេលវេលាកាន់តែខើចទៅហើយ។
កាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ អំឡុងពេលឡើងថ្លែងសុន្ទរកថាកាលពីថ្ងៃអង្គារនៅសកលវិទ្យាល័យអង់គ្លេស Oxford University Union លោកបានសង្កត់ធ្ងន់ថា ៖ "យើងត្រូវតែបន្តដំណើររុករកនៅលំហអាកាសដើម្បីអនាគតមនុស្សជាតិ។ ខ្ញុំគិតថាពួកយើងអាចរស់នៅលើភពផែនដីដ៏ផុយស្រួយនេះបានតែ ១ ០០០ ឆ្នាំទៀតប៉ុណ្ណោះ"។
គួរដឹងថាលោក Stephen កើតនៅថ្ងៃទី ៨ មករា ឆ្នាំ ១៩៤២ ដែលចៃដន្យប៉ះចំខួបស្លាប់ទី ៣០០ ឆ្នាំរបស់លោក Galileo Galilei ដែលជាតារាវិទូ និង ជាអ្នកប្រាជ្ញរូបសាស្ត្រដ៏ល្បីឈ្មោះមួយរូប៕
ចុចអាន៖
ការពិតគួរចាប់ចិត្តពីអ្នកប្រាជ្ញរូបសាស្ត្រទស្សន៍ទាយពីអាយុកាលផែនដី
អ្នកប្រាជ្ញរូបសាស្ត្រ៖ យើងសល់ពេល ១ ពាន់ឆ្នាំទៀតប៉ុណ្ណោះលើផែនដី