អ្នក​ប្រាជ្ញ​រូបសាស្ត្រ៖ យើង​​សល់​ពេល​​ ១ ពាន់​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​លើ​ផែនដី

  • 2016-11-18 07:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រាជ្ញ​រូបសាស្ត្រ​​ដ៏​ល្បី​ឈ្មោះ​លោក​ Stephen Hawking បាន​​លើក​ឡើង​ច្រំដែល​ថា​វិធី​តែ​ម្យ៉ាង​គត់​ដែល​ជួយ​ឲ្យ​មនុស្ស​លោក​គេច​ផុត​ពី​ការ​ផុត​ពូជ​គឺ​ការ​តាំង​ទី​លំនៅ​លើ​ភព​ផ្សេង ដោយ​​ពេល​វេលា​កាន់​តែ​ខើច​ទៅ​ហើយ​។

អំឡុង​ពេល​ឡើង​ថ្លែង​សុន្ទរកថា​​កាល​ពី​ថ្ងៃ​អង្គារ​នៅ​សកលវិទ្យាល័យ​អង់គ្លេស​  Oxford University Union លោក​ Stephen​ បាន​រៀប​រាប់​លម្អិត​ពី​ប្រវត្តិសាស្រ្ត​នៃ​ការ​យល់​ដឹង​របស់​មនុស្សជាតិ​អំពី​សកល​លោក​នេះ​ និង​បាន​រំលឹក​ឡើង​វិញ​ថា​ អនាគត​របស់​មនុស្សជាតិ​ស្ថិត​នៅ​ឯ​លំហអាកាស។

លោក​បាន​សង្កត់​ធ្ងន់​ថា ៖ "យើង​ត្រូវ​តែ​បន្ត​ដំណើរ​រុក​រក​នៅ​លំហអាកាស​ដើម្បី​អនាគត​មនុស្សជាតិ។ ខ្ញុំ​គិត​ថា​ពួក​យើង​អាច​​​រស់​នៅ​​លើ​ភព​ផែនដី​ដ៏​ផុយ​ស្រួយ​នេះ​​បាន​តែ​​ ១ ០០០ ឆ្នាំ​ទៀត​​ប៉ុណ្ណោះ"។

ភព​ Proxima-B ដែល​អ្នក​វិទ្យាសាស្ត្រ​ជឿជាក់​ថា​អាច​ទ្រទ្រង់​ជីវិតមនុស្សបាន

​​​​​​​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ​ដែល​អ្នក​ប្រាជ្ញ​រូបសាស្ត្រ​រូប​នេះ​​ណែនាំ​ឲ្យ​មនុស្ស​លោក​ចាក​ចេញ​ពី​ភព​ផែនដី​ដើម្បី​​កុំ​ឲ្យ​ផុត​ពូជ។ លោក​ធ្លាប់​បាន​លើក​ឡើង​ថា​នៅ​ពេល​​មនុស្ស​​​ចេញ​ទៅ​ដល់​លំហ​អាកាស​ ឬ ទៅ​ដល់​ដួង​តារា​ដទៃ​ទៀត​ នោះ​គ្រោះ​មហន្តរាយ​ដែល​កើត​មាន​លើ​ផែនដី​នឹង​មិន​ធ្វើ​ឲ្យ​មនុស្ស​ផុត​ពូជ​ឡើយ៕​​​​​

ចុច​អាន៖​ ចិន​ ​ផលិត​សម្រេច​មេ​ដែក​​ទាញ​ខ្លាំង​ជាង​ទំនាញ​ផែន​ដី​ ​២០​ ​ម៉ឺន​ដង

​​​​​​

ប្រភព៖ USAtoday   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី