Iniesta ស្ថិត​ក្នុង​ដំណាក់កាល ៥០/៥០ អាច​ចូល​លេង​ជួយ Barca បាន

  • 2018-03-14 04:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ernesto Valverde បាន​បញ្ជាក់​ច្បាស់​ថា Andres Iniesta នឹង​អាច​លេង​ទល់​នឹង Chelsea បាន ប្រសិន​ជា​គេ​​ជា១០០​%។

Chelsea ត្រូវ​តែ​រក​គ្រាប់​បាល់​បន្ថែម​​ឲ្យ​ខាន​តែ​បាន​នៅ Champions League ជើង​ទី​ពីរ​វគ្គ​១៦​ក្រុម​យប់​នេះ​ ក្នុង​កីឡដ្ឋាន Nou Camp ដើម្បី​ឈាន​ទៅ​វគ្គ​បន្ទាប់។ កាល​ពី​ជើង​ទី​មួយ​នា​ទឹក​ដី​ទីក្រុង​ឡុងដ៏ ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ត្រឹម​លទ្ធផល ១-១។

ពាក់ព័ន្ធ​រឿង​កីឡាករ Iniesta បាន​ទទួល​រង​របួស​សរសៃពួរ អំឡុង​ពេល​ជួយ​ក្រុម​ឈ្នះ Atletico Madrid កាល​ពី​ដើម​ខែ​នេះ។​ ដូច្នេះ​ក្នុង​ការ​ប្រកួត​រាត្រី​នេះ កីឡាករ​វ័យ​៣៣​ឆ្នាំ​មិន​ទាន់​ប្រាកដ​ថា អាច​ចូល​លេង​ជា​​ជម្រើស​ដំបូង​បាន​ឬ​យ៉ាង​ទេ ស្របពេល​មិន​ទាន់​ជា​ពេញ​លេញ។

Valverde បាន​ថ្លែង​ថា Iniesta មាន​សកម្មភាព​លេង​ល្អ​ពេល​ហ្វឹកហាត់​កាល​ពី​ម្សិលមិញ ដោយ​គ្មាន​បញ្ហា​អ្វី​ទេ។ ប៉ុន្តែ​លោក​មិន​ដឹង​​ច្បាស់​ គេ​អាច​ចូល​លេង​បាន​​ឬ​អត់ ព្រោះ​​នេះ​ជា​ការ​ប្រកួត​ទាមទារ​​ឲ្យ​មាន​ភាព​ពេញលេញ​១០០%។ ត្បិត​តែ​មិន​ទាន់​ច្បាស់​ថា អាច​លេង​បាន​តែ Barcelona បាន​ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​អស់ហើយ ក្នុង​នោះ​មាន​ Iniesta ដែរ៕ ​

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ