ចៃដន្យណាស់! រូបវិទូ Stephen Hawking ស្លាប់ចំថ្ងៃកំណើត អ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីម្នាក់
- 2018-03-14 09:05:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៃដន្យណាស់! រូបវិទូ Stephen Hawking ស្លាប់ចំថ្ងៃកំណើត អ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីម្នាក់
ចន្លោះមិនឃើញ
នាព្រឹកថ្ងៃពុធទី ១៤ ខែមីនា នេះ លោក Stephen Hawking ជារូបវិទូសញ្ជាតិអង់គ្លេស ជាតារាវិទូ និង ជាអ្នកប្រាជ្ញគណិតវិជ្ជាដ៏ល្បីឈ្មោះថែមទៀតផងនោះ បានលាចាកលោកជាមួយជំងឺរលាកខ្នែងពោះវៀន។ គួរឲ្យភ្ញាក់ផ្អើលនោះគឺ នៅថ្ងៃទី ១៤ មីនានេះ ជាថ្ងៃដែលអ្នកប្រាជ្ញរូបវិទ្យាល្បីឈ្មោះមួយរូបបានចាប់កំណើត។
អ្នកប្រាជ្ញរូបវិទ្យានោះមានឈ្មោះថា Albert Einstein បានចាប់កំណើតនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ១៨៧០ នៅទីក្រុង Ulm នៃអាណាចក្រអាល្លឺម៉ង់។ លោក Albert ត្រូវបានគេស្គាល់តាមរយៈទ្រឹស្ដីរ៉ឺឡាទីវីតេរបស់លោក និងជាពិសេសតាមរយៈរូបមន្តសមមូលម៉ាស់-ថាមពល E = mc2 ។ លោកបានលាចាកលោកនៅពេលព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ ១៩៥៥ នៅវ័យ ៧៦ ឆ្នាំ ដោយសារមានបញ្ហាសុខភាព។
បញ្ជាក់ដែរថាលោក Stephen Hawking បានកើតនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩៤២ ដែលចៃដន្យប៉ះចំថ្ងៃស្លាប់របស់លោក Galileo Galilei ជាតារាវិទូ និងអ្នកប្រាជ្ញរូបវិទ្យាមួយរូប៕
ចុចអាន៖
គួរសោកស្ដាយ! រូបវិទូ Stephen Hawking បានស្លាប់ មុននេះបន្តិច
ការពិតគួរចាប់ចិត្តពីអ្នកប្រាជ្ញរូបសាស្ត្រទស្សន៍ទាយពីអាយុកាលផែនដី