Messi ស៊ីប្រឡោះជើង Courtois ២គ្រាប់ជួយ Barca ឡើងទៅវគ្គ៨ក្រុម

  • 2018-03-14 23:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona ទីបំផុតនៅតែជាក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីផ្ដួលជើងឯកអង់គ្លេស Chelsea ដោយលទ្ធផល៣ទល់នឹង០នៅជើងទីពីរ។

កាលពីជើងទីមួយវគ្គ១៦ក្រុមក្រុមយក្សមកពីកាតាឡាន់ធ្វើបានលទ្ធផលស្មើគ្នា ១-១ នៅទឹកដី Stamford Bridge ដូច្នេះជ័យជម្នះយប់មិញគ្រប់គ្រាន់ឲ្យពួកគេកក់កៅអីនៅវគ្គបន្ត។ Chelsea ក្លាយជាក្រុមអង់គ្លេសទី៣ដែលដើរចេញពីកម្មវិធីបន្ទាប់ពី Tottenham Hotspur, Manchester United។

អត្ថបទ៖ វីរ័ត្ន