មិន​បាច់​ដំឡើង​កម្មវិធី​ទេ បើ​ចង់​បម្លែង​ឯកសារ Ms.Office ទាំង​អស់​មក​ជា PDF!

  • 2018-03-15 05:30:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 266

ចន្លោះមិនឃើញ

រាល់​លើក​នៅ​ពេល​អ្នក​ចង់​បម្លែង​ឯកសារ​ការិយាល័យ​ពី​កម្មវិធី Microsoft Office ដូច​ជា Word, Excel, Power Point អ្នក​តែង​តែ​ត្រូវ​ការ​ដំឡើងកម្មវិធី​ណាមួយ​មក​ជំនួយ។ យ៉ាង​ណា​មិញ បើ​ប្រិយមិត្ត​ចង់​ចំណេញ​ពេល​មិន​បាច់​តម្លើង​កម្មវិធី​វែង​ឆ្ងាយ អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​អនុវត្ត​តាម​វិធី​ខាងក្រោម៖

រូប​តំណាង

១) ចូល​​ទៅកាន់​វិបសាយ Zamzar

ការ​បម្លែង​ឯកសារ​តាម​អនឡាញ មាន​វិបសាយ​ជា​ច្រើន​ដែល​អ្នក​អាច​ជ្រើសរើស​បាន តែ​វិបសាយ​ Zamzar ដែល​លើក​យក​បង្ហាញ​នេះ ពិសេស​ប្លែក​គេ​បន្តិច ដោយ​សារ​វា​មាន​សមត្ថភាព​អាច​បម្លែង​បាន​ពេញ មិន​ដាច់​ដៃ​ដាច់​ជើង​ឯកសារ​នោះ​ទេ។

២) អនុវត្ត​តាម​ការ​ណែនាំ

ដំបូង​អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់​វិបសាយ​ខាងលើ

  • Choose Files: ចូល​ទៅ​រើស​យក​ឯកសារ​ដែល​អ្នក​ចង់​បម្លែង
  • Convert Files to.. ចូល​ទៅ​រើស​ប្រភេទ​ឯកសារ​(ក្រៅ​ពី PDF ក៏​អាច​បម្លែង​បាន​)
  • Enter email: វាយ​បញ្ចូល Email របស់​អ្នក​ដើម្បី​បញ្ជាក់
  • Convert.. គ្រាន់​តែ​ចុច​លើ​ពាក្យ​នេះ អ្នក​នឹង​ឃើញ​ឯកសារ​កំពុង​តែ​ធ្វើការ​បម្លែង។

ចំណាំ៖ Enter email អ្នក​ត្រូវ​តែ​បញ្ចូល​ដាច់​ខាត។

៣) របៀប​ដោនឡូត

link ដើម្បី​ធ្វើការ​ទាញ​យក​

បន្ទាប់​ពី​រង់​ចាំ​បន្តិច​មក អ្នក​ត្រូវ​ចូល​ទៅ Email រួច​ស្វែង​រក link ដើម្បី​ធ្វើការ​ទាញ​យក​មក​ទុក រួច​ចុច​បើក​មើល​នៅ Browser ឬ​អ្នក​​ក៏​អាច​ព្រីន​ចេញ​​បាន​ដែរ តាម​ចិត្ត​ចង់ ហើយ​អ្នក​ក៏​អាច​ប្រើ​បាន​ជាមួយ​ឯកសារ​ពី​កុំព្យូទ័រ Mac និង Windows បាន​ផង​ដែរ​។

បើ​មាន​ចម្ងល់ អាច​សាក​សួរ​ខាង​ក្រោម​បាន៕

Like Page Sabay News Technology... ដើម្បី​ទទួល​បាន​ចំណេះដឹងជាច្រើន​ពីបច្ចេកវិទ្យា

អត្ថបទ៖ រក្សា