របរទិញបាយក្តាំង រកចំណូលបាន​ខ្ទង់លាន​រៀល​រាល់ខែ

  • 2018-03-15 07:37:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របរ​ប្រមូល​ទិញ​បាយ​ក្ដាំង​នៅ​រាជធានី​ភ្នំពេញ​អាច​រក​ចំណូល​បាន​ជា​មធ្យម​ជិត​២០​ដុល្លារ​ក្នុង​មួយជើងៗ​បើ​ទោះ​បីជា​នៅ​ហាល​ថ្ងៃ​បន្តិច​មែន​។​​

(លោក សា វណ្ណៈ និងភរិយា​កំពុង​ប្រ​មូលទិញបាយក្តាំង​)

លោក សា វណ្ណៈ ​​និង​ភរិយា​​ប្រមូល​ទិញ​​បាយ​ក្ដាំង​ពី​ហាង​លក់​បាយ​នានា​​​ក្នុង​រាជធានី​ភ្នំពេញ​​ដើម្បី​យក​ទៅ​លក់​បន្ត​។ ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​លោក​អាច​ទិញ​បាយ​ក្ដាំង​បាន​ពី​២០០​ទៅ​៣០០​គី​ឡូ​ក្រាម។

​តម្លៃ​ទិញ​ចូល​ក្នុង​មួយ​គីឡូ​ក្រាម​លោក​ថា​ចន្លោះពី​១ ០០០​​ទៅ​១ ២០០រៀល​ ដោយ​គិត​ទៅ​តាម​គុណភាព​បាយ​ដែល​នៅ​ល្អ​មិន​បែក​ និង​បោះ​បន្ត​ទៅ​​ម៉ូយ​​ធ្វើ​បាយ​ក្ដាំង​បំពង​បាន១៥០០ ទៅ១៦០០រៀល​​​ក្នុង​មួយ​គីឡូ​ក្រាម​។

លោក សា វណ្ណៈ បន្ត​ថា​គិតទាំងថ្ងៃដើ​រប្រមូលទិញ និង​ថ្ងៃយកទៅ​លក់​បន្ត លោក​ត្រូវ​ចំណាយពេល​ចំនួនពី​ថ្ងៃដើម្បីបាន​លក់​ចេញម្តង​ ហើយ​ថា​ចំណូលបាន​ពីរបរ​​មួយ​នេះ​មាន​ចន្លោះពី ​៧​ម៉ឺន​ទៅ​៨​ម៉ឺន​រៀល​ក្នុង​មួយ​ជើងៗបន្ទាប់​ពី​កាត់​ថ្លៃចាយ​វាយ​ប្រចាំថ្ងៃរួចរាល់​​៕​

អត្ថបទដោយ៖ ស៊ីវ ចាន់ណា