ស្រីពៅ​មុខ​ឈើ​ ឆេះដុំនឹងពាក្យខ្សិបខ្សៀវ​ចោទ​ថា​ខ្លួន​ជា​ម៉ែ​យ៉ែម​ (វីដេអូ)

  • 2018-03-19 06:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ភេទ​ទី​៣ ស្រីពៅ​មុខ​ឈើ កន្លង​មក​ធ្លាប់​រងនូវពាក្យខ្សិបខ្សៀវថា ជាម៉ែយ៉ែម។ ពេលនេះ​ម្ចាស់​ខ្លួន​ចេញ​មក​បកស្រាយ​ថា ​មិន​ដូច​​ជា​ការ​លើក​ឡើង​នោះឡើយ តារារូបនេះបានបដិសេធដាច់អហង្ការ សុំ​មិន​ទទួល​ងារ​នេះ​ដែល​គេ​បាន​ដាក់​ឲ្យ​ខ្លួន​ឡើយ​។

នាង​បាន​ប្រាប់​ Sabay ថា​ ខ្លួន​មិន​ដែល​បាន​ធ្វើ​នូវ​អំពើ​ទាំង​អស់​នេះ​នោះ​ទេ ​បើ​នាង​ធ្វើ​មែន ​ការ​ងារ​សិល្បៈ​ទាំង​អស់​គឺ​ត្រូវ​បរាជ័យ​មិនខាន។ «អ្នក​ដែល​និយាយ​ពី​យើង​ហ្នឹងដឹង​ថា​ខ្លួន​ឯង​គឺ​ជា​អ្នក​ណា​ ហើយ​​អ្វី​ដែល​បង​ធ្វើ​កន្លង​មក ​មិន​ដូចពាក្យខ្សិបខ្សៀវលើកឡើង​នោះទេ»។ ធម្ម​តាមនុស្ស​ភេទ​ទី​៣ មាន​ពួក​ម៉ាក​ស្រី​ច្រើន​ ដើរ​ច្រើន​ តាម​ពិត​គេ​​វ៉ៃ​ប្រហារ​យើង​ តែខ្លួន​ពិត​របស់​យើង​ មិន​មែន​ជា​មនុស្ស​បែប​ហ្នឹង អាច​មក​ពី​គេ​ច្រណែន​ និង​ធ្វើ​មិន​បាន​ដូច​យើង​​ខ្ញុំ​ អរគុណ​គាត់​ដែល​នៅ​រម្លឹក​ពី​ខ្ញុំ»។ ​

ស្រីពៅមុខឈើ​បន្ថែម​ថា អ្នក​និយាយ​ពី​នាង​គេង​មិន​លក់​នោះ​ទេ ព្រោះ​ពិបាក​ចិត្ត ព្រោះ​និយាយ​អ្វី​ដែល​មិន​ពិត​ ជា​ការ​ចាក់​រុក​គេ​វិញ​។ ក្រៅ​មាន​ហាង​​កែសម្ផស្ស នាង​ក៏​មាន​​ហាង​បាយ​ផ្ទាល់​ខ្លួន​ឈ្មោះ​ថា​ញ៉ាំៗ ជាពិសេស​នាង​ក៏​កំពុង​ ធ្វើ​កិច្ច​ការ​សង្គម​ យុវជន​ស្ម័គ្រ​ចិត្ត​​ផង​ដែរ៕​​

អត្ថបទ៖ ច្រឹក ស្រីអូន