នា៥ រដូវ​កាល​ចុង​ក្រោយ មាន​មុខ​ដដែលៗ ៣ ក្លឹប​ក្នុង​វគ្គ ៨​ក្រុម UCL

  • 2018-03-15 13:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​រដូវ​កាល ២០១៣/១៤ មក​ទល់​ពេល​នេះ មាន​ក្លឹប​ចំនួន​បី ដែល​តែង​មាន​វត្តមាន​មិន​ដាច់ ក្នុង​វគ្គ ៨​ក្រុម Champions League។

នា​ ៥​រដូវ​កាល​ចុង​ក្រោយ មាន​ក្លឹប​ចំនួន​ ៣ ដែល​តែង​បាន​ឡើង​លេង​វគ្គ ៨ ក្រុម មិន​ដែល​អាក់​ខាន ក្នុង​នោះ​ពីរ មក​ពី​អេស្ប៉ាញ និង​មួយ​ទៀត​មក​ពី​អាល្លឺម៉ង់។ ក្លឹប​ទាំង​នោះ​រួម​មាន Barcelona, Bayern Munich និង​ Real Madrid ។

ដោយ​ឡែក ក្លឹប​អេស្ប៉ាញ​មួយ​ទៀត គឺ Atletico Madrid គឺ​ជា​ក្លឹប​បន្ទាប់​ដែល​បាន​បង្ហាញ​វត្តមាន​ច្រើន​ដង​ក្នុង​វគ្គ Quarter Final របស់​កម្មវិធី UCL គិត​តាំង​ពី រដូវ​កាល ២០១៣/១៤។ ក្លឹប​បាន​ឡើង​ដល់​វគ្គ​នេះ ដល់​ទៅ ៤​រដូវ​កាល​ជាប់​គ្នា (២០១៣-១៧) ប៉ុន្តែ​បាន​ធ្លាក់​ត្រឹម​វគ្គ Group Stage នា​រដូវ​កាល​នេះ។ បច្ចុប្បន្ន Atletico កំពុង​លេង​ក្នុង​កម្មវិធី Europa League។

ក្លឹប​យក្ស​អ៊ីតាលី Juventus (២០១៤-១៥, ២០១៦-១៨)) និង យក្ស​បារាំង PSG (២០១៣-១៦) បាន​លេង​ដល់​វគ្គ ៨​ក្រុម រហូត​ដល់ ៣​ លើក នា​ ៥​រដូវ​កាល​ចុង​ក្រោយ។

ឯ ក្លឹប​៣ ទៀត គឺ Manchester City (២០១៥-១៦ និង ២០១៧-១៨), Borrussia Dortmund (២០១៣/១៤ និង ២០១៦/១៧) និង Monaco (២០១៤-១៥ និង ២០១៦-១៧) វិញ​ស្គាល់​ជាតិ​វគ្គ​នេះ ចំនួន ២ ដង ក្នុង​អំឡុង​ពេល​ដូច​គ្នា។

ក្រឡេក​មើល​ក្លឹប​ដែល​បាន​ឡើង​លេង​វគ្គ Quarter Final ចំនួន​មួយ​លើក ក្នុង​កម្មវិធី​នេះ នា ៥​រដូវ​កាល​ចុង​ក្រោយ​វិញ មាន​ដល់​ទៅ ៩​ក្លឹប រួម​មាន Manchester United, Chelsea (រដូវ​កាល ២០១៣/១៤), Porto (រដូវ​កាល ២០១៤/១៥), Benfica, Wolfsburg (រដូវ​កាល ២០១៥/១៦), Leicester City (រដូវ​កាល ២០១៦/១៧), Sevilla, Liverpool និង​ Roma (រដូវ​កាល ២០១៧/១៨)៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម