Arsenal ស៊ី Milan ថែម៣-១ឡើងទៅវគ្គ៨ក្រុម Europa League

  • 2018-03-15 23:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បានយកឈ្នះ AC Milan ៣ទល់នឹង១ក្នុងការប្រកួត Europa League ជើងទីពីរ វគ្គ១៦ក្រុមចុងក្រោយនៅទឹកដី Emirates។

កាលពីជើងទីមួយក្រុមរហស្សនាមថាកាំភ្លើងធំបានស៊ី Milan ២-០ នៅទឹកដីអ៊ីតាលីម្ដងរួចមកហើយធ្វើឲ្យពួកគេឈ្នះទាំងពីរជើងសម្រាប់វគ្គនេះក្នុងលទ្ធផល ៥-១។

ការប្រកួតកាលពីយប់មិញ ក្រុមភ្ញៀវនាំមុខមួយគ្រាប់មុនស៊ុតដោយកីឡាករ Calhanoglu នាទី ៣៥ តែ Welbeck សងវិញភ្លាមៗដោយការទាត់បាល់ប៉េណាល់ទីនាទី ធ្វើឲ្យម្ចាស់ផ្ទះបញ្ចប់វគ្គទីមួយដោយលទ្ធផលស្មើគ្នា ១-១។

ចូលវគ្គទីពីរ Granit Xhaka បន្ថែមបាន១គ្រាប់ទៀតជាការស៊ុតពីចម្ងាយឲ្យក្រុមលោក Arsense Wenger នាំមុខ២-១ ហើយនាទី ៨៦ខ្សែប្រយុទុ្ធស្បែកខ្មៅសញ្ជាតិអង់គ្លេស Welbeck ជាអ្នកតែតគ្រាប់ទី៣ធ្វើឲ្យ Arsenal ឈ្នះ Milan ៣ទល់នឹង១មានមុខទៅវគ្គបន្ត៕

ប្រភព៖ theguardian   អត្ថបទ៖ វីរ័ត្ន