សង្ស័យនេះជា iPhone SE ជំនាន់ថ្មី អេក្រង់លាតដូច iPhone X
- 2018-03-17 02:32:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្ស័យនេះជា iPhone SE ជំនាន់ថ្មី អេក្រង់លាតដូច iPhone X
ចន្លោះមិនឃើញ
វិបសាយជប៉ុន Macotakara បានចែករំលែកវីដេអូមួយមានប្រភពដើមពី Weibo ជាវីដេអូបង្ហាញអំពី iPhone SE ជំនាន់ថ្មី ដែលមានផ្ទៃអេក្រង់លាត និង មានឆកដូចជា iPhone X។
iPhone SE ដែលគេបានបង្ហាញក៏មានបំពាក់កាមេរ៉ាភ្លោះដូចជា iPhone X ថែមទៀតផង។ ចំពោះរូបរាងរបស់វាគឺមានគែមជ្រុងៗដូចជា iPhone SE ជំនាន់មុន។
បន្ថែមពីនេះ ក្រោយពីវីដេអូខាងលើបានចេញផ្សាយ ក៏មានការលេចចេញនូវគំនូរព្រាងបង្ហាញអំពីរូបរាង iPhone SE ជំនាន់ទីពីរ ដែលមានលក្ខណៈដូចគ្នានឹងរូបរាងក្នុងវីដេអូដែរ។
ទោះយ៉ាងណា មានមតិជាច្រើនលើកឡើងថាស្មាតហ្វូនដែលបានបង្ហាញខាងលើនេះ គ្រាន់តែ iPhone X ដែលប្ដូរសម្បកទៅជាជ្រុងៗ និង មានខ្លះទៀតជឿថាវាជា iPhone SE ជំនាន់ថ្មី ហើយថែមទាំងស្រឡាញ់ពេញចិត្តរូបរាងនេះទៀតផង។
Apple នឹងប្រារព្ធកម្មវិធីមួយនាថ្ងៃទី ២៧ ខែមីនា ដែលគេជឿជាក់ថា iPad Pro ជំនាន់ថ្មីនឹងបង្ហាញខ្លួនក្នុងកម្មវិធីនេះ ហើយ iPhone SE 2 ក៏អាចត្រូវបង្ហាញចេញនៅពេលដំណាលគ្នាផងដែរ៕
ចុចអាន៖
iPhone X ប៉ុន្មានគ្រឿង ទើបអាចទប់គ្រាប់កាំភ្លើងជាប់? (វីដេអូ)
Galaxy S9+ ថ្លៃក្បែរមួយពាន់ដុល្លារ ចង់ដឹងផលិតអស់ប៉ុន្មានទេ?