ខួប ១០០ ឆ្នាំ​ភ្លាម Panasonic ចេញ​ផលិតផល​ថ្មី​ឡើង​ទំនើប​ដាច់គេ​​​ភ្លែត

  • 2018-03-17 08:31:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​កម្ពុជា​អ្នកណា​​មិន​ស្គាល់​​ផលិតផល​គ្រឿង​អេឡិចត្រូនិក​ម៉ាក Panasonic តែ​ខ្លះ​អាច​មិន​ដឹង​ថា​ម៉ាក​យី​ហោរ​មួយ​នេះ​​​មកដល់​ឆ្នាំ​នេះមាន​អាយុ​១០០ឆ្នាំទៅ​ហើយ និង​នៅតែ​​ខ្លាំង​លើ​ទីផ្សារ​គ្រឿង​អេឡិចត្រូនិក​សម្រាប់​ប្រើប្រាស់​តាម​ផ្ទះ​ក្នុង​ទីផ្សារ​ពិភពលោក​។​​ ដូច្នេះ​គ្រប់គ្នា​បាន​រង់ចាំ​អ៊ុត​មើល​ថា​ក្នុង​ខួប​១០០ឆ្នាំនេះ Panasonic នឹង​មាន​អ្វី​ថ្មី​ពិសេស​សម្រាប់​អតិថិជន​របស់​ខ្លួន។

ទី​បំផុត​ការ​ទន្ទឹង​រង់​ចាំ​របស់​អតិថិជន​មក​ដល់​​ហើយ ផលិតផល​​ដែល​​ក្រុមហ៊ុន​​ល្បី​នេះ​ត្រៀមចេញសម្ពោធ​ដាក់លក់​​ ​គឺ​​​ម៉ាស៊ីន​ត្រជាក់​ម៉ូដែល ២០១៨ SKY SERIES ដែល​បំពាក់​បច្ចេកវិទ្យា​​ឆ្លាតវៃ​ចុង​ក្រោយ​ថ្មី​ទំនើប​បំផុត nanoe។​​​ ការ​​ប្រកាស​ដាក់​បង្ហាញ​ផលិតផល​ថ្មី​ជា​ផ្លូវ​ការ​នេះ ​ធ្វើ​ឡើង​ក្នុង​ពិធី​ជប់​លៀង​ខួប​គម្រប់ ១០០ឆ្នាំ​របស់​ Panasonic កាល​ពី​ល្ងាច​ថ្ងៃសុក្រ ទី១៦ មីនា​ ២០១៨ នៅ​សណ្ឋាគារ The Great Duke ភ្នំពេញ​។​​​

លោក​ Maresuke Nagotoshi ប្រធាន​តំណាង​សាខា​ Panasonic ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ឲ្យដឹង​​ថា៖ «ម៉ាស៊ីនត្រជាក់​សេរី​ថ្មី SKY SERIES នេះ មាន​ប្រព័ន្ធ​បោស​សម្អាត​ឆ្លាតវៃ nanoe អាច​ផ្ដល់​នូវ​ខ្យល់​បរិសុទ្ធ ដោយ​វា​ស្រូប​យក​កម្ទេច​ធូលី​តូច​ៗ ​បាក់តេរី និង​មេរោគ​ទៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់​ ហើយ​បំបាត់​ក្លិន​អាក្រក់ ​ទោះ​បី​ជា​មុខងារ​ត្រជាក់​ត្រូវ​បាន​បិទ​ក៏​ដោយ នេះ​ពិត​ទំនើប​ជាង​ម៉ាស៊ីន​ត្រជាក់​យើង​ម៉ូដែល​មុន​ៗ​ដល់​ទៅ​ ១០ដង​​»។

«ក្រៅ​ពី​ធានា​ផ្ដល់​ខ្យល់​បរិសុទ្ធ​ស្រស់ស្រាយ​ រូបរាង​របស់​វា​ក៏​ត្រូវ​បាន​រចនា​ឡើង​ថ្មី​ស្អាត​ប្លែក​ជាមួយ​បន្ទះ​ខ្យល់​បក់​ Sky Wing នៅ​ផ្នែក​ខាង​លើ​ បាញ់​ខ្យល់​ត្រជាក់​ខ្លាំង​ជាង​មុន​ ឆ្ងាយ​ជាង​មុន​ មាន​បច្ចេកវិទ្យា​ Inverter កាន់តែ​ទំនើប​ដែល​ធ្វើ​ឲ្យ​វា​​ស៊ី​ភ្លើង​កាន់តែ​តិច​ជាង​មុន​​​»។​

«បច្ចេកវិទ្យា​ទំនើប​ឆ្លាតវៃ nanoe បំពាក់​ក្នុង​ម៉ាស៊ីន​ត្រជាក់​ គឺ​ជា​របប​គំហើញ​ថ្មី​ បច្ចុប្បន្ន​មានតែ​​ Panasonicប៉ុណ្ណោះ​ដែល​​មាន​ ដូច្នេះ​យើង​ជឿ​ជាក់​ថា​ម៉ូដែល​ថ្មី SKY SERIES នេះ​នឹង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​វាយ​លុក​ទីផ្សារ​គ្រឿង​អេឡិចត្រូនិក​ប្រើ​ប្រាស់​តាម​ផ្ទះ​ទាំង​នៅ​កម្ពុជា​ និង​ទីផ្សារ​ទូទាំង​ពិភព​លោក»។

លោក​ Ichiro Suganuma នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Panasonic Appliances Asia Pacific បាន​ឲ្យ​ដឹង​ថា​៖ «ផ្អែក​លើ​គោលគំនិត​ "គុណភាព​ខ្យល់​សម្រាប់​ជីវិត"​ បច្ចេកវិទ្យា​ផ្ដាច់​មុខ​ពី​ក្រុមហ៊ុន​ Panasonic នេះ មានបំណង​ផ្ដល់​នូវ​ខ្យល់​បរិសុទ្ធ ដើម្បី​គុណភាព​ជីវិត​កាន់​តែ​ប្រសើរ។​ ក្រុមហ៊ុន​ជឿ​ជាក់​ថា លក្ខណៈ​ពិសេស​នៃ​ម៉ាស៊ីន​ត្រជាក់​របស់​ Panasonic ផលិត​ឡើង​ត្រូវ​ចំ​តម្រូវការ​របស់​អតិថិជន​ខ្លួន និង​ឈាន​ក្តាប់​ទីផ្សារ​បាន ៦០%ហើយ​នៅ​កម្ពុជា។​

​លោក​បន្ត​ថា៖ «១០០ឆ្នាំ​បាន​កន្លង​ទៅ ចាប់​តាំង​ពី​ក្រុមហ៊ុន​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩១៨ យើង​បាន​បង្កើត​ផលិតផល​ជាច្រើនប្រភេទ​ប្រកប​ដោយ​ការ​ច្នៃប្រឌិត​ខ្ពស់​ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​ដែល​មាន​របៀប​រស់​នៅ​ខុសៗគ្នា​ទូទាំង​ពិភពលោក​ ដោយ​ផ្អែក​លើ​ស្តង់ដារ​គុណភាព​ជប៉ុន ហើយ​នឹង​ធ្វើ​ឲ្យម៉ាកផលិតផល​នេះជា​ទីទុកចិត្ត​របស់​​អតិថិជន​រៀងរហូត​»៕

អត្ថបទ​៖ ដេត​ លីដា