រឿង ៧ យ៉ាង អ្នកអាចធ្វើដាក់មិត្តសម្លាញ់បាន មិនបាច់ប្រើលុយអស់ មួយកាក់មួយសេន

  • 2018-03-18 02:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មួយ​ចំនួន​រាប់អាន​គ្នា ព្រោះសម្លឹង​​លុយ​ជា​ធំ ប៉ុន្តែ​នោះ​មិនមែន​ជា​មិត្តភាព​ពិត​ប្រាកដ​ឡើយ។ បើ​អ្នក​ពិតជា​ស្រលាញ់​រាប់អាន​គ្នា​ពិតប្រាកដ​មែន រឿង ៧ យ៉ាង​នេះ អ្នក​អាច​ធ្វើ​ចំពោះ​មិត្ត​សម្លាញ់​បាន ដោយ​មិន​ចាំបាច់​ប្រើ​លុយ​មួយ​កាក់៖

១.ឲ្យ​ពេល​វេលា​ផ្ទាល់​ខ្លួន៖ ទោះ​ជា​អ្នក​ទាំងពីរ​ស្និទ្ធស្នាល​គ្នា​ខ្លាំង​កម្រិត​ណា ក៏​ពេល​ខ្លះ​ម្នាក់​ៗ​ត្រូវ​ការ​ពេល​វេលា​សម្រាប់​ខ្លួនឯង និង​គេ​ទៅ​ធ្វើ​កិច្ចការ​ដែល​ជា​អាថ៌កំបាំង។

២.មិន​ឲ្យ​មិត្ត​ប្រឈម​មុខ​នឹង​បញ្ហា​ម្នាក់ឯង៖ នៅ​ពេល​មិត្ត​មាន​ទុក្ខ​លំបាក​ណា​មួយ​អ្នក​ជា​មិត្ត​គួរតែ​បង្ហាញ​ខ្លួន និង​រួម​គ្នា​ដោះស្រាយ។

៣.ស្រលាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក៖ ក្ដី​ស្រលាញ់​រវាង​មិត្តភ័ក្ដិ និង​សង្សារ​គឺ​ដូច​គ្នា ខុស​តែ​មនោសញ្ចេតនា​ប៉ុណ្ណោះ ដូចនេះ​ហើយ​អ្នក​មិន​គួរ​ងប់ងុល​តែ​ជាមួយ​ស្នេហា​ភ្លេច​មិត្ត​ឡើយ។

៤.ផ្ដល់​នូវ​ភាព​កក់ក្ដៅ៖ មិត្ត​ល្អ​ប្រៀប​ដូច​ជា​សមាជិក​នៅ​ក្នុង​គ្រួសារ ដូច្នេះ​ហើយ​ត្រូវ​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​ពួកគេ ដោយ​មិន​ឲ្យ​មិត្ត​មាន​អារម្មណ៍​ឯកា។

៥.ស្មោះត្រង់៖ រឿង​នេះ​មិន​ត្រូវ​ការ​ប្រាក់​ឡើយ គឺ​ត្រូវ​ការ​តែ​ចិត្ត​ប៉ុណ្ណោះ។ អ្នក​ត្រូវ​ស្មោះត្រង់​ជាមួយ​មិត្ត​សម្លាញ់​ជានិច្ច មិន​ថា​មាន​អ្វី​កើតឡើង​ឡើយ។

៦.រាប់អាន​ក្រុម​គ្រួសារ​មិត្តភ័ក្ដិ៖ មិត្តភ័ក្ដិ​ដែល​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ គឺ​គ្រួសារ និង​គ្រួសារ​ស្គាល់ និង​រាប់អាន​គ្នា​ជិតស្និទ្ធ​ដូច​បងប្អូន។

៧.លើក​ទឹកចិត្ត៖ មិន​ចាំបាច់​តែ​ការ​ទិញ​របស់របរ​មាន​តម្លៃ​ឲ្យ​ទេ ពាក្យ​សម្ដី​ជូនពរ និង​កោតសរសើរ​ក៏​ជា​ការ​លើក​ទឹកចិត្ត​មិន​អាច​ខ្វះ​បាន​ដែរ៕

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ ទ្រី រ៉ាវី