មុនស្រឡាញ់អ្នកដទៃ ត្រូវរៀនស្រឡាញ់ខ្លួនឯង តាមវិធីទាំង ៥ នេះសិន
- 2018-03-14 04:00:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនស្រឡាញ់អ្នកដទៃ ត្រូវរៀនស្រឡាញ់ខ្លួនឯង តាមវិធីទាំង ៥ នេះសិន
ចន្លោះមិនឃើញ
ដើម្បីជីវភាព អំណាច បុណ្យស័ក្ដិ មនុស្សមួយចំនួនធំបានប្រឹងប្រែងរត់តាមរបស់ក្រៅខ្លួនទាំងអស់ ដោយលះបង់សព្វគ្រប់បែបយ៉ាង រួមទាំងសេចក្ដីសុខផ្ទាល់ខ្លួនផងដែរ។ ដូច្នេះដើម្បីដាស់តឿនសតិអារម្មណ៍របស់អ្នកឲ្យស្វាងឡើងវិញ ខាងក្រោមនេះជាតិចនិក ៥ យ៉ាង បង្រៀនអ្នកឲ្យចេះស្រឡាញ់ខ្លួនឯងជាថ្មី៖
១.ស្វែងរកជំនួយ
ថ្វីត្បិតតែវាជាបញ្ហាផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវប្រឹងប្រែង ខាំមាត់ សង្កត់ចិត្តទប់ទល់នឹងការលំបាក ដើម្បីស្វែងរកដំណោះស្រាយតែម្នាក់ឯងទេ។ អ្នកត្រូវរៀនបើកចិត្តសុំជំនួយពីមនុស្សនៅក្បែរខ្លួន ដែលអាចជួយអ្នកបាន។ គ្រាន់តែសុំឲ្យគេជួយ មិនបានបញ្ជាក់ថាអ្នកជាមនុស្សអន់ឡើយ ប៉ុន្តែវាបង្ហាញថាអ្នកជាមនុស្សចេះថ្លឹងថ្លែងសមត្ថភាព ពូកែបត់បែន និងមានចិត្តទូលាយ មិនប្រកាន់ច្រើនថែមទៀតផង។
២.សូត្រធម៌រំងាប់អារម្មណ៍
គួររៀនវិធីរំងាប់អារម្មណ៍ដែលធ្វើឲ្យខ្លួនលែងឆេវឆាវ ឆាប់ខឹងច្រឡោត អន់ចិត្ត មួម៉ៅ សងសឹក គុំកួន ដោយការព្យាយាមតាំងសមាធិ ទន្ទិញធម៌ ដើម្បីជួយឲ្យផ្លូវចិត្តស្វែងរកឃើញសេចក្ដីស្ងប់សុខ។ ទោះជាយ៉ាងណាការប្រឹងទន្ទេញធម៌ និងផ្ដោតអារម្មណ៍យ៉ាងមុតមាំលើការដកដង្ហើម ពិតជាជួយឲ្យអ្នកទទួលបានជោគជ័យមិនខាន។
៣.ចំណាយពេលសម្រាប់ខ្លួនឯង
ធ្វើសកម្មភាពសាមញ្ញៗសម្រាប់ជួយឲ្យខ្លួនឯងរីករាយដូចជា ងូតទឹកក្ដៅមុនពេលចូលគេង អានសៀវភៅដែលអ្នកចូលចិត្ត ១៥ នាទីរៀងរាល់ព្រឹក ទៅមើលកុន ឬទិញសម្លៀកបំពាក់ស្អាតៗជារៀងរាល់ខែជាដើម។ មុននឹងអ្នកចង់ផ្ដល់ក្ដីស្រឡាញ់ឲ្យអ្នកដទៃ អ្នកត្រូវចេះស្រឡាញ់ខ្លួនឯងជាមុនសិន។
៤.បន្ថែមក្ដីស្រឡាញ់
បើកបេះដូង ទទួលយកក្ដីស្រឡាញ់ ការព្រួយបារម្ភពីអ្នកដទៃ ហើយក៏ផ្ដល់វាឲ្យទៅពួកគេវិញដូចគ្នា។ ត្រឡប់ទៅរកសៀវភៅកម្រងអនុស្សាវរីយ៍ចាស់ៗដែលអ្នក ព្រមទាំងគូស្នេហ៍ គ្រួសារ ឬមិត្តភ័ក្ដិចាស់ៗបានចងក្រងរួមគ្នា។ បំភ្លេចចោលការឈឺចាប់ពីអតីត រួចបន្ថែមក្ដីស្រឡាញ់ឲ្យខ្លួនឯង និងមនុស្សសំខាន់ៗទាំងនោះឲ្យបានច្រើន ព្រោះអ្នកពិតជាមិនដឹងថាតើជាតិក្រោយមានពិតឬអត់ទេ។
៥.កុំតឹងតែងជាមួយខ្លួនឯងពេក
អ្នកគួររៀនបណ្ដោយឲ្យអ្វីៗស្របតាមព្រហ្មលិខិតខ្លះ។ កុំដាក់សម្ពាធខ្លួនឯង ដើម្បីគ្រប់គ្រងខ្សែជីវិតឲ្យល្អឥតខ្ចោះដូចរឿងភាគកុននោះ។ ឧទាហរណ៍ ប្រសិនអ្នកមកចូលរួមប្រជុំខក ៥ នាទីសូមកុំខឹង ឬបន្ទោសខ្លួនឯងខ្លាំងពេក។ អ្នកត្រូវដកដង្ហើមឲ្យវែងៗ រួចប្រាប់ខ្លួនឯងថា អ្នកជាមនុស្ស ដូច្នេះខកយូរៗម្ដងគឺជារឿងធម្មតាប៉ុណ្ណោះ៕
ចុចអាន៖