Volkswagen បញ្ចេញ​គំរូ​រថយន្តក្រុង​បើក​ស្វ័យប្រវត្តិ ឡូយ​​អស់​ទាស់!

  • 2018-03-18 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​ក្រុង​សាលា​ផលិត​ដោយ​ក្រុមហ៊ុនVolkswagen ដែល​មាន​សមត្ថភាព​ពិសេស​អាច​បើកបរ​ដោយ​ស្វ័យប្រវត្តិ​បាន​យ៉ាង​អស្ចារ្យ ជិត​អាច​ដាក់​ឱ្យ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ​បាន​ហើយ​។

ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ ខាង​លើ​នេះ​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ ទី​១៣ ខែ​មីនា​ រថយន្តក្រុង​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ដែល​​មាន​ឈ្មោះថា Sedric នឹង​ត្រូវ​ចូល​ក្នុង​សង្វាក់​ផលិតកម្ម​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​។

​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​តែមួយ​មុខ​មានឈ្មោះ Sedric ដែល​តំណាង​ឱ្យ​ពាក្យ​ថា “​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​” ត្រូវ​បាន​បង្ហាញ​​ដោយ Volkswagen Group ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Volkswagen ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្តក្រុង​ហ្សឺ​ណែវ (Geneva Motor Show) កាលពី​ឆ្នាំ​២០១៧​។

​ពេលនោះ​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​វា​ជា “​រថយន្ត​ចល័ត​ក្នុង​ទីក្រុង​នា​ពេល​អនាគត​”៕

អត្ថបទ៖ rasmeinews.com