ជិះអត់ខ្វល់រឿងលុយ! សម្ពោធផ្លូវរថភ្លើងថ្មីចែស២កន្លែងនៅកម្ពុជា ឲ្យជិះ Free ៤ខែ

  • 2018-03-18 02:42:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​រថភ្លើង​ចំនួន​ពី​កន្លែង​នៅ​កម្ពុជា នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ជា​ផ្លូវ​ការ​ហើយ នៅ​អំឡុង​ខែ​មេសា ឆ្នាំ​២០១៨​ នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ថែម​ទាំង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ឡាយ ធ្វើ​ដំណើរ​ដោយ​មិន​គិត​ថ្លៃ​រយៈពេល​៤​ខែ​ទៀត​ផង។

១. រថភ្លើង​ដឹក​អ្នក​ដំណើរ​ពី​ប៉ោយប៉ែត​ទៅ​ស៊ីសូផុន​

តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រុម Royal Railway Cambodia បាន​ឲ្យ​ដឹង​ថា ខ្សែ​រថភ្លើងពី​ប៉ោយប៉ែត​ទៅ ស៊ីសូផុន នឹង​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​​ថ្ងៃ​ទី៤ ខែ​មេសា ខាង​មុខ​នេះ​ហើយ។ អ្វី​ដែល​ពិសេស​នោះ អ្នក​ដំណើរ​ទាំង​ឡាយ​មិន​ត្រូវ​គិត​ថ្លៃ​ធ្វើ​ដំណើរ​នោះ​ឡើយ ចាប់​ពី​ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី៣១ ខែ​កក្កដា។

បន្ថែម​លើ​ពី​នេះ​ទៀត​ក្រុម​ហ៊ុន​វិនិយោគ​លើ​ផ្លូវ​ដែក​នៅ​កម្ពុជា ខាង​លើ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ផ្លូវ​រថភ្លើង​ពី​ប៉ោយប៉ែត ទៅ​បាត់ដំបង ពោធិ៍សាត់ និង​ភ្នំពេញ​ក៏​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​មុន​ចូល​ឆ្នាំ​ខ្មែរ​ផង​ដែរ។

រូបភាព៖ ក្រសួងសាធារណការ

**២. រថភ្លើង​ដឹក​អ្នក​ដំណើរ​ពី​ស្ថានីយ​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ**

ផ្លូវ​រថភ្លើង​ដែល​មាន​ប្រវែង ១៦០០​ម៉ែត្រ ចាប់​ពី​ចំណុច​វត្ត​តាំងក្រសាំង ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ។ ដើម្បី​អបអរ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នេះ បងប្អូន​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ដោយ​មិន​គិត​ថ្លៃ ចាប់​ពី​ខែ​មេសា រហូត​ដល់​ខែ​កក្កដា។

រថភ្លើង​ធុន​ស្រាល​ចំនួន​៣​គ្រឿង​បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ដឹក​អ្នក​ដំណើរ ក្នុង​នោះ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់ អាច​ផ្ទុក​អ្នក​ដំណើរ​ចំនួន​១០០​នាក់។ នេះ​បើ​តាម​ប្រភព​ពី​ក្រសួង​សាធារណការ។

ដូចនេះ​ចំពោះ​ប្រជាពលរដ្ឋ ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ព្រលាន​យន្តហោះ​យន្ត​ហោះ នឹង​មិន​ព្រួយ​បារម្ភ​ពី​ការ​យឺតយ៉ាវ ដោយ​សារ​បញ្ហា​កកស្ទះ​ចរាចរណ៍​ទៀត​ទេ៕ ​

អត្ថបទ៖ វឌ្ឍនៈ