អ្នក​នឹង​ជញ្ជក់​មាត់​​សរសើរ បើ​​ដឹង​ហេតុ​ផល​ Mai Davika ​កាត់​សក់​គ្មាន​ស្ដាយ

  • 2018-03-18 03:14:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mai Davika គឺ​ជា​តួ​សម្ដែង​ថៃ ដែល​ប្រជាជន​កម្ពុជា​ស្គាល់​នាង​ច្រើន​តាម​រយៈ​រឿង “Pee Mark”។ នាង​បាន​បង្ហាញ​ខ្លួន​ដំបូង​ជា​មួយ​សម្ផស្ស​ស្អាត រាង​ស្រលូន​ សក់​វែង​ខ្មៅ​រលើប​គួរ​លង់​ស្នេហ៍ តែ​ថ្មីៗ​នេះ នាង​បែរ​ជា​សម្រេច​ចិត្ត​កាត់​សក់​ ដោយ​គ្មាន​សោក​ស្ដាយ។

នៅ​លើ​បណ្ដាញ​សង្គម​យក្ស instagram នាង​បាន​បង្ហាញ​វីដេអូ​សកម្មភាព​កាត់​​សក់​ប្រវែង​ប្រមាណ​២​ចង្អាម​ដោយ​សរសេរ​សារ​ថា៖ "នេះ​គឺ​ជា​អ្វី​ដែល​នាង​តែង​ចិញ្ចឹម​ចិត្ត​ធ្វើ​យូរ​មក​ហើយ...​ទី​បំផុត​ខ្ញុំ​អាច​វា​បាន​ហើយ​នៅ​ថ្ងៃ​នេះ ខ្ញុំ​ពិត​ជា​​ត្រេកអរ​ណាស់!”។

ប្រភព​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស​ ThaiStarNews របស់​ថៃ​ បាន​ឲ្យ​ដឹង​ថា Davika ធ្វើ​បែប​នេះ ក្នុង​គោល​បំណង​ដើម្បី​យក​សក់​របស់​នាង​ ច្នៃ​ជា​សក់​ក្លែងក្លាយ​ ដើម្បី​​បរិច្ចាគ​ជូន​ដល់​អ្នក​កើត​ជំងឺ​មហារីក៕

វីដេអូ Davika កាត់​សក់៖

A post shared by davikah (@davikah) on

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ សុខណា