ក្រុមហ៊ុនបច្ចេកវិទ្យាមួយធ្វើរឿងគួរឲ្យគោរព ដល់គ្រូបង្រៀនកុំព្យូទ័រលើក្ដារខៀនម្នាក់
- 2018-03-18 07:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនបច្ចេកវិទ្យាមួយធ្វើរឿងគួរឲ្យគោរព ដល់គ្រូបង្រៀនកុំព្យូទ័រលើក្ដារខៀនម្នាក់
ចន្លោះមិនឃើញ
គ្រូបង្រៀនសញ្ជាតិហ្គាណាម្នាក់ ដែលបង្រៀនសិស្សពីមូលដ្ឋានគ្រឹះនៃកម្មវិធី Microsoft Word តាមរយៈការគូរដោយដៃផ្ទាល់ ដោយគ្មានកុំព្យូទ័រល្បីខ្លាំងប៉ុន្មានថ្ងៃមុន ពេលនេះបានទទួលអំណោយយ៉ាងគាប់ចិត្តពីមជ្ឈមណ្ឌលក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅប្រទេសឥណ្ឌា NIIT centre។
លោក Ashish Kumar ដែលជាអ្នកគ្រប់គ្រងប្រចាំនៅ NIIT centre បានប្រាប់សារព័ត៌មានឥណ្ឌាថា "ពួកយើងទទួលបានដំណឹងពី Facebook និងបណ្ដាញសង្គមដទៃ ដែលចែកចាយព័ត៌មានអំពីគ្រូបង្រៀនកុំព្យូទ័រម្នាក់មានសមត្ថភាពអាចបង្រៀនសិស្សដោយការគូដៃផ្ទាល់។ នៅពេលដែលចុះមកដល់ផ្ទាល់ **វាពិតជាគួរឲ្យរំជួលចិត្តមែនទែន** ដូចនេះ យើងក៏សម្រេចបរិច្ចាគជាសម្ភារៈដល់សាលានេះតែម្ដង។”
សម្ភារៈដែលបានបរិច្ចាគមានដូចជា កុំព្យូទ័រថ្មីចំនួន ៥ គ្រឿង សៀវភៅខ្លះៗសម្រាប់សិស្ស និងកុំព្យូទ័រយូរដៃចំនួន ១ គ្រឿងបានប្រគល់ជូនសាលាដោយផ្ទាល់កាលពីថ្ងៃទី ១២ កន្លងទៅថ្មីៗ។
ឯគ្រូបង្រៀនផ្នែក Information and Communication Technology (ICT) ដែលបង្រៀនសិស្សដោយគ្មានកុំព្យូទ័រលោក Owura Kwadwo Hottish រូបនេះ បានឲ្យដឹងថា "គ្រប់គ្នានៅទីនេះពិតជាសប្បាយចិត្តមែនទែន រួមទាំងរូបលោកផងដែរ ដែលទទួលបានកុំព្យូទ័រថ្មី។" លោកក៏បានថ្លែងអំណរគុណ ដល់អ្នកបរិច្ចាគផងដែរ ចំពោះអំណោយដ៏ពិសេសទាំងនេះ៕