សាហាវ! កីឡាករ៣រូប នៅលីគផ្សេងគ្នា​ស៊ុត​ម្នាក់​​៤​គ្រាប់​សប្ដាហ៍​មុន​

  • 2018-03-19 02:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​៣​នាក់​មក​ពី​ក្លឹប​ និង​ក្របខ័ណ្ឌ​ផ្សេង​គ្នា​សុទ្ធ​តែ​រក​បាន​​ម្នាក់​៤​គ្រាប់​ក្នុង​ការ​ប្រកួត​ឲ្យ​ក្លឹប​របស់​ពួកគេ​រៀង​ខ្លួន​កាល​ពី​សប្ដាហ៍​មុន​។

Icardi

នៅ​អង់គ្លេស​ Mohamed Salah បាន​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ម្នាក់​ឯង​ក្នុង​ជ័យ​ជម្នះ​របស់​ Liverpool ៥​ទល់​នឹង​០​លើ​ Watford នៅ​ Premier League។ ងាក​ទៅ​មើល​នៅ​ Serie A វិញ​ ខ្សែ​ប្រយុទ្ធ​ Mauro Icardi ក៏​រក​បាន​៤​គ្រាប់​ដូចគ្នា​ឲ្យ​ Inter Milan ផ្ដួល​ Sampdoria ៥-០។

ដោយ​ឡែក​នៅ​ប្រទេស​អេស្ប៉ាញ​ កីឡាករ​​ Cristiano Ronaldo ធ្វើ​បាន​៤​គ្រាប់​ឲ្យ​ Real Madrid យក​ឈ្នះ​ Girona ៦ ទល់​នឹង​៣​ ធ្វើ​ឲ្យ​រូប​គេ​ឡើង​ទៅ​លេខ​២​ជា​ Top Scorer នៃ​ក្របខ័ណ្ឌ​កំពូល​ La Liga ចាញ់​ Lionel Messi ចំនួន​​៣​គ្រាប់​៕

អត្ថបទ៖ វិរ័ត្ន