ភាពយន្ត​ដ៏​ល្បី​ Deadpool ពី​មុន​បិទ​នៅ​ចិន ឥឡូវ​ទទួល​បាន​ភ្លើង​ខៀវ​វិញ​ហើយ!

  • 2018-03-20 11:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Deadpool ជា​ខ្សែភាពយន្ត​បែប​កំពូល​វីរបុរស ដែល​កាល​ពីមុន​ត្រូវ​បាន​បិទ​មិន​ឲ្យ​ចាក់​បញ្ចាំង​ក្នុង​ប្រទេស​ចិន​នោះ តែ​ឥលូវ​នេះ​ទទួល​បាន​ភ្លើង​ខៀវឲ្យ​ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​ចិនវិញ​ហើយ ​ក្នុង​ខែ​ក្រោយ​នេះ នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​ប៉េកាំង​។ មហោស្រព​ឆ្នាំ២០១៨ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥ ដល់​ ២២ ខែ​មេសា ។ 

ខ្សែភាពយន្ត​ Deadpool នឹង​ចាក់​បញ្ចាំង​ជា​ផ្នែក​មួយ​នៃ​ផ្នែក​ Bejing Film Panorama ។ ក្នុង​កម្មវិធី Bejing Film Panorama នេះ​ផង​ដែរ ក៏​មាន​ខ្សែភាពយន្ត​ល្បី​ៗ ភាពយន្ត​បុរាណ និងភាពយន្ត​កម្រ​ៗ។

បើ​តាម​ខាង​អ្នក​រៀប​ចំ​កម្មវិធី​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​មហោស្រព​នេះ​ មាន​ខ្សែភាពយន្ត​ផ្សេងៗ​ទៀត ដូចជា ខ្សែភាពយន្ត​ស​ខ្មៅ​ "Logan " និង "X-Men"  ភាគ​ទី​១ និង​ទី២ ។ 

គួរ​រំលឹក​ផង​ដែរ​ថា ទោះ​ជា​មាន​ការ​​បារម្ភ​អំពី​អំពើ​ហិង្សា​ក្នុង​ខ្សែ​ភាពយន្ត​ស​ខ្មៅ​ "Logan " នេះ​ក៏​ដោយ ក៏​ខ្សែ​ភាពយន្ត​នេះ​បាន​ឲ្យ​ចាក់​បញ្ចាំង​ក្នុង​ប្រទេស​ចិន ហើយ​បាន​រក​បាន​ដល់​ទៅ​ ១០៦ លាន​ដុល្លារ​អាមេរិក​។  

ក្រៅ​ពី​ផ្នែក Bejing Film Panorama មហោស្រព​នេះ​ក៏​នៅ​មាន​កម្មវិធី​ជា​ច្រើន​ទៀត​ដូច​ជា​ ខ្សែ​ភាពយន្ត​​ការ​ប្រកួត​ផ្សេង​ៗ​ ភាពយន្ត​បែប​ឯកសារ​ស្រមៃ​ទៅ​ថ្ងៃ​អនាគត ភាពយន្តonline និង ភាពយន្ត​ទើប​តែ​ចេញ​ថ្មី​៕

ប្រភព៖ chinaentertainmentnews   ប្រែ​សម្រួល៖ ម៉េង សុខហួយ