ខ្សែប្រយុទ្ធ West Ham និយាយប៉ុន្មានម៉ាត់នេះ រំជួលចិត្តអ្នកគាំទ្រគ្រប់ក្លឹប
- 2018-03-20 06:36:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធ West Ham និយាយប៉ុន្មានម៉ាត់នេះ រំជួលចិត្តអ្នកគាំទ្រគ្រប់ក្លឹប
ចន្លោះមិនឃើញ
ក្រោយក្លឹប West Ham ចាញ់ ៤ លើកក្នុង ៥ ប្រកួតចុងក្រោយ ខ្សែប្រយុទ្ធសណ្ជាតិអូទ្រីស Marko Anautovic បានព្រលយពាក្យក្នុងចិត្តថា ត្រូវការការលើកទឹកចិត្តពីអ្នកគាំទ្រ។
Anautovic បាននិយាយថា៖ "យើងត្រូវការ អ្នកគាំទ្រណាស់ក្នុងពេលនេះ ពីព្រោះក្នុងបាល់ទាត់ បើសិនជាគ្មានការគាំទ្រទេ ពួកយើងក៏គ្មានតម្លៃអ្វីទៀតដែរ"។
ក្រឡេកទៅមើល ៥ ប្រកួតចុងក្រោយ ក្លឹបញញួរ West Ham ស្គាល់ពាក្យថាឈ្នះតែ ១ ប្រកួតប៉ុណ្ណោះ ក្រៅពីហ្នឹងគឺចាញ់ទាំងអស់ ហើយរបូតយ៉ាងតិច ៣ គ្រាប់។
West Ham ធ្លាក់ទម្រង់ខ្លាំងនារដូវកាលនេះ។ ក្នុងចំណោម ៣០ ប្រកួតក្នុងលីគ ដែលបានលេងរហូតមកទល់ពេលនេះ ក្លឹបស្គាល់ជាតិឈ្នះតែ ៧ លើកប៉ុណ្ណោះ ខណៈចាញ់ដល់ទៅ ១៤ លើក ហើយស្មើ ៩ លើក។ បច្ចុប្បន្នក្លឹបកំពុងឈរលេខ ១៧ មាន ៣០ពិន្ទុ៕