ក្រោយ​បែក​ពីសង្សារ Zayn Malik រើ​មក​នៅ​ផ្ទះ​ថ្មីដ៏​ប្រណីតតម្លៃ​រាប់​លាន​ដុល្លារ​​​

  • 2018-03-20 02:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Zayn Malik បាន​រើ​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ថ្មី​របស់​លោក​ក្រោយ​បញ្ចប់​ចំណង​ស្នេហ៍ជាមួយ​នឹង​តារា​ម៉ូដែល Gigi Hadid។

តារា​ចម្រៀង​វ័យ ២៥​ឆ្នាំ​រូប​នេះ​បាន​ទិញ​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​នៅ​​តំបន់ SoHo ជិត​ទីក្រុង​ញូវយ៉ក។ អតីត​សមាជិក​ក្រុម One Direction រូប​នេះ​បាន​ចំណាយ​ប្រាក់​ជាង​១០​លាន​ដុល្លារ​ក្នុង​ការ​ទិញ​ផ្ទះ​ធំ​ដ៏​ប្រណីត​មួយ​នេះ។

បើ​យោង​តាមវិបសាយ StreetEasy បាន​ឲ្យ​ដឹង​ថា ផ្ទះ​នេះ​មាន​ប្រវែង​ជាង ១ ០០០ម៉ែត្រ​ការ៉េ ជាមួយ​នឹង​ពិដាន​ប្រវែង​ជាង​ ៣​ម៉ែត្រ។ ផ្ទះ​នោះ​​ដែរ ​ក៏​មាន​​យ៉​មុខ ​លាត​សន្ធឹង​ជាង​ ៣០០​ម៉ែត្រ​ ដែល​អាច​ឲ្យ​យើង​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៅ​​ក្នុង​ស្រុក​មួយ​នោះបានផងដែរ៕

ទស្សនា​ទិដ្ឋភាព​ក្នុង​ផ្ទះ​ដ៏​ប្រណីត​នេះ​នៅ​​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា