អស់​ទាស់! តារា​​ល្បីៗ​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម កក្រើក​ផ្សារ​សូរិយា

  • 2018-03-20 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ផ្សារ​ទំនើប​ Sorya Center Point យប់​មិញ​នេះ មាន​កម្មវិធី​ដ៏​គគ្រឹកគគ្រេង​មួយ​​នៅ​ជាន់​ទី៥ ដោយ​រោង​ភាព​ Major Cineplex by Smart ដល់​ទៅ​២​សាខា​បាន​បើក​សម្ពោធ​ដំណើរ​ការ​ក្នុង​រយៈ​ពេល​ដំណើរ។

បម្រើ​អារម្មណ៍​អ្នក​ចូលចិត្ត​ទស្សនា​កុន​ជាង​៤​ឆ្នាំ ក្រុម​ហ៊ុន​ Major Cineplex បាន​សម្រេច​​បើក​បន្ថែម​​២​សាខា​ទៀត ពោល​គឺ​មួយ​មាន​ទីតាំង​នៅ​ផ្សារ​ទំនើប​សូរិយា និង​ខេត្ត​សៀម​រាប។ ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ សិល្បករ សិល្បការិនី​ ផលិតករ​ភាពយន្ត និង​ម្ចាស់​ក្រុមហ៊ុន​សហការ​ផ្សេង​បាន​ផ្ដល់​កិត្តិយស​ចូលរួម​​​យ៉ាង​កក់​ក្តៅ ដើម្បី​​អបអរ​សាទរ​​ដល់​វត្ត​មាន​ជា​ផ្លូវ​ការ​របស់​​​រោង​កុន​ថ្មី​ ដែល​​នឹង​ក្លាយ​ជា​ចរន្ត​​សំខាន់​មួយ​ ក្នុង​ការ​ជំរុញ​វិស័យ​ភាពយន្ត​ខ្មែរ​ឲ្យ​កាន់​តែ​រី​ដុះដាល​ទៅ​មុខ​ថែម​ទៀត។

ពិសេស​ តារា​ល្បីៗ​មិន​បាន​ខក​ខាន​ឡើយ ក្នុង​ការ​បញ្ចេញ​ស្ទីល​ប្លែកៗ លើ​កម្រាល​ព្រំ​ជ័យ​ពណ៌​ក្រហម​ ដែល​ធ្វើ​ឲ្យ​កម្មវិធី​ទាំង​មូល​រឹត​តែ​មាន​ភាព​គគ្រឹកគគ្រេង៕ ​​

ចុច​អាន៖ លក្ខណៈ​ពិសេស​របស់​រោង​កុន Major Cineplex by Smart ​​​​​

អត្ថបទ៖ សុខណា

អត្ថបទថ្មី