ថៃ វៀតណាម ឡាវ ស្ថិតនៅលើ​​កម្ពុជា ប្រទេស​ដែល​រីករាយ​បំផុត​ក្នុង​​លោក

  • 2018-03-20 02:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​​របាយការណ៍​ World Happiness ឆ្នាំ​២០១៨ របស់​​អង្គការ​​សហប្រជាជាតិ បាន​បង្ហាញ​ថា ឡាវ​ស្ថិត​នៅ​លេខ​រៀងទី​១១០ ក្នុង​ចំណោម ១៥៦​ប្រទេស​​ដែល​រីករាយ​បំផុត​ក្នុង​ពិភពលោក។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់ Vientiane Times នៅថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ​២០១៨។

បើគិត​ក្នុង​ប្រទេស​អាស៊ាន ចំណាត់ថ្នាក់​របស់​ឡាវ គឺ​តាមពី​ក្រោយ​សិង្ហបុរី (លេខ ៣៤) ម៉ាឡេស៊ី (៣៥) ថៃ (៤៦) ហ្វីលីពីន (៧១) វៀតណាម (៩៥) និង​ឥណ្ឌូណេស៊ី (៩៦) ប៉ុន្តែ​ល្អជាង​កម្ពុជា (១២០) និង​មីយ៉ាន់ម៉ា (១៣០)។ ហ្វាំងឡង់ គឺជា​ប្រទេស​ដែល​មាន​ភាព​រីករាយ​ជាងគេ​បំផុត​ក្នុង​ពិភពលោក។

សូម​ជម្រាប​ថា របាយការណ៍​ខាងលើ​នេះ គឺ​ផ្អែក​ទៅលើ​កត្តា​សំខាន់​ៗ​ចំនួន​៦ រួម​មាន៖ ផលិតក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់ (GDP) ការ​គាំទ្រ​ផ្នែក​សង្គម អត្រា​សង្ឃឹម​រស់ សេរីភាព​សង្គម ចិត្ត​សប្បុរស និង​គ្មាន​អំពើ​ពុក​រលួយ។

ចំណាត់ថ្នាក់​ដែល​ឡាវ​ទទួល​បាន​នេះ គឺ​ក្នុង​ពេល​ដែល​ប្រទេស​គ្មាន​សមុទ្រ​១​នេះ ខិតខំ​ទាក់ទាញ​ការ​វិនិយោគ​ដើម្បី​បង្កើត​ការងារ និង​ចំណូល ជំរុញ​វិស័យ​អប់រំ សុខភាព និងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​របស់​លោក​នាយក​រដ្ឋមន្រ្តី ថងលូន ស៊ីសូលីត ក្រោយ​ពេល​លោក​ចូលកាន់​តំណែង​កាលពី​ឆ្នាំ​២០១៦៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី