អាថ៌កំបាំងទាំង ១៥ ពីគ្រួសារលោក អូបាម៉ា មិនចង់ឲ្យមានអ្នកដឹង

  • 2018-03-20 06:18:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​អំឡុង​ពេល​កាន់​តំណែង​ប្រធានាធិបតី លោក​បារ៉ាក់ អូបាម៉ា ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មនុស្ស​អស្ចារ្យ​ម្នាក់​នៅ​ក្នុង​ប្រទេស។ ទោះជាយ៉ាងណាក៏ដោយ មនុស្ស​គ្រប់​រូប​តែង​មាន​អាថ៌កំបាំង​របស់​ខ្លួន និង​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ដឹង​ឮ​នោះ​ទេ។

ខាង​ក្រោម​នេះ​ជា​ អាថ៌កំបាំងទាំង ១៥ អំពីគ្រួសារលោក អូបាម៉ា មិនចង់ឲ្យមានអ្នកដឹង៖

១. ការជក់បារី

ទោះបី​ជា​លោក​អូបាម៉ា ធ្លាប់​បាន​បញ្ចាក់​ថា​លោក​​បោះបង់​ចោល​ការ​ជក់​បារី​ក៏​ដោយ ប៉ុន្តែ​រូប​ភាព​ក្នុង​ប្រជុំ​កំពូល G-7 ត្រូវ​បាន​បែក​ធ្លាយ​ខណៈ​លោក​កំពុង​កាន់​កញ្ចប់​បារី។

២. កូន​ស្រី​ច្បងបោះបង់ការសិក្សា

ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ កូន​ស្រី​ច្បង​របស់​លោក អូបាម៉ា ឈ្មោះ Malia មាន​ពាក្យ​ចចាមអារ៉ាម​ថា នាង​ចង់​សម្រាក​ពី​ការ​សិក្សា និង​ចង់​ធ្វើ​ដំណើរ​ក្នុង​ទ្វីបអឺរ៉ុប មុន​ពេល​ដែល​នាង​សម្រេច​ចិត្ត​ចូល​ថ្នាក់​ឧត្ដម​សិក្សា។

៣. កូនស្រីទាំងពីរក្នុងបណ្ដាញសង្គម

ជា​ការ​ពិត​ណាស់ លោក អូបាម៉ា តែង​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​របស់​កូន​ស្រី​ទាំង​ពីរ។ ដោយ​សារ​តែ​វា​មាន​គ្រោះ​ថ្នាក់​បំផុត ប្រសិន​បើ​ពួក​គេ​ប្រើ​វា​ក្នុង​ផ្លូវ​ខុស ខណៈ​ដែល​ពួកគេ​ជា​កូន​ស្រី​របស់​បុគ្គល​មាន​អំណាច​មួយ​រួប​ក្នុង​ពិភព​លោក។ ទោះជាយ៉ាងណាក៏ដោយ ពួក​គេ​មាន​គណនី Facebook និង Twitter ផ្ទាល់​ខ្លួន​ផង​ដែរ។

៤. ភ្នាក់ងារ​សម្ងាត់​បង្រៀន Malia បើកបរ​រថយន្ត

ដោយ​សារ​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន លោក អូបាម៉ា បាន​សម្រេច​ចិត្ត​ឲ្យ​ភ្នាក់​ងារ​សម្ងាត់​បង្រៀន​កូន​ស្រី​បើក​បរ​រថយន្ត​ជំនួស​ខ្លួន។

៥. ការ​បដិសេធ​រូប​ថត​នៅ​លើ​ប្រតិទិន

ខណៈ​ពេល​កំពុង​សិក្សា​នៅ​សកលវិទ្យាល័យ Harvard លោក អូបាម៉ា ធ្លាប់​បាន​ចុះ​ឈ្មោះ​ដើម្បី​បង្ហាញ​មុខ​នៅ​លើ​ប្រតិទិន។ ប៉ុន្តែ​ដោយ​សារ​គណៈកម្មការ​ទាំង​អស់​សុទ្ធ​តែ​មនុស្ស​ស្រី ដូច​នេះ​ហើយ​លោក​ត្រូវ​បាន​បដិសេធ។

៦. ឡានច្រែះចាប់

អ្នក​ស្រី Michell Obama ធ្លាប់​បាន​បង្ហាញ​រូប​ថត​រថយន្ត​ដំបូង​របស់​លោក អូបាម៉ា។ តាម​ពិត​ទៅ​ រថយន្ត​នេះ​គឺ​ច្រែះ​ចាប់​ខ្លាំង​ណាស់ រហូត​ដល់​ថ្នាក់​មាន​ប្រហោង​នៅ​ខាង​កៅ​អី​អ្នក​ដំណើរ​ទៀត​ផង។ ទាំង​អស់​នេះ បង្ហាញ​ថា​លោក អូបាម៉ា មិន​មែន​កើត​មក​ជា​កូន​អ្នក​មាន​នោះ​ទេ។

៧. ការ​វាយ​តម្លៃ​ប្រធានាធិបតី

លោក អូបាម៉ា និង​គណបក្ស​ប្រជាធិបតេយ្យ តែង​ត្រូវ​បាន​គេ​រិះ​គន់​សម្រាប់​ភាព​ធូរ​រលុង​នៃ​គោលការណ៍​អន្តោប្រវេសន៍។ នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក អូបាម៉ា គេ​សង្កេត​ឃើញ​ថា​មាន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចូល​ក្នុង​ប្រទេស ច្រើន​ជាង​ការ​ដឹក​នាំ​របស់​ប្រធានាធិបតី​ណា​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ។

៨. យុទ្ធនាការ My Brother's Keeper

លោក អូបាម៉ា បាន​ចាប់​ផ្ដើម​យុទ្ធនា​ការ My Brother's Keeper ដើម្បី​ជួយ​យុវជន​ស្បែក​ខ្មៅ​ឲ្យ​រួច​ផុត​ពី​ការ​រើស​អើង។ លោក​អូបាម៉ា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​មិន​ចង់​ឲ្យ​មាន​ការ​លើក​កម្ពស់​ការ​រើស​អើង​ពូជ​សាសន៍​ណា​មួយ​នោះ​ទេ។

៩. ជួលផ្ទះគេនៅក្រោយបញ្ចប់តំណែង

ក្រោយ​ពី​ចប់​អាណត្តិ​ប្រធានាធិបតី គ្រួសារ​លោក អូបាម៉ា សម្រេច​ចិត្ត​ជួល​ផ្ទះ​គេ​នៅ​ក្នុង​ទីក្រុង វ៉ាស៊ីនតោន ដោយ​សារ​តែ​កូន​ស្រី​ពៅ​របស់​លោក។ ពួក​គេ​មិន​ចង់​ផ្លាស់​ប្ដូរ​សាលា​ឲ្យ​កូន​ស្រី​ពៅ​ចុះ​ឡើង​ៗ ព្រោះ​តែ​នាង​នឹង​បញ្ចប់​ការ​សិក្សា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។

១០. ការ​ប្រឡង​របស់​កូន​ស្រី​ពៅ

នៅ​ក្នុង​ការ​ថ្លែង​សន្ទរកថា​ដ៏​សំខាន់​មួយ​របស់​លោក អូបាម៉ា មនុស្ស​ជា​ច្រើន​មាន​ចម្ងល់​យ៉ាង​ខ្លាំង​ចំពោះ​អវត្តមាន​កូន​ស្រី​ពៅ​របស់​លោក ប្រធានាធិបតី។ ទោះយ៉ាងណាក៏ដោយ ការ​ពិត​បាន​បង្ហាញ​ថា​កូន​ស្រី​ពៅ​របស់​លោក ជាប់​រវល់​ប្រឡង​ហើយ​សាលា​មិន​អនុញ្ញាត​ឲ្យ​នាង​ឈប់​។ ប៉ុន្តែ​កូន​ស្រី​ពៅ របស់​លោក ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​សម្រាប់​ការ​ធ្វើ​ជា​គំរូ​ល្អ​ដល់​សិស្ស​ដទៃ​ទៀត​ក្នុង​ប្រទេស។

១១. លោកជំទាវ Michelle ធ្លាប់​ត្រូវ​គ្រូបង្អាប់

កាល​ពី​នៅ​រៀន លោក​ជំទាវ Michelle បាន​ប្រាប់​គោល​បំណង និង​មហិច្ឆតា​របស់​ខ្លួន​ទៅ​កាន់​គ្រូ​បង្រៀន ប៉ុន្តែ​ត្រូវ​បាន​ទទួល​ពាក្យ​បង្អាប់​ថា​មិន​អាច​ធ្វើ​បាន​នោះ​ទេ។ ប៉ុន្តែ​លោក​ជំទាវ មិន​បាន​បោះ​បង់​ក្ដី​ស្រមៃ​នោះ​ទេ ថែម​ទាំង​ខិត​ខំ​ព្យាយាម​រហូត​បាន​ចូល​សកលវិទ្យាល័យ Princeton និង​សាលា​ច្បាប់ Harvard។

១២. Malia ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត​ក្នុង​កម្មវិធី​ទូរទស្សន៍ HBO

ដោយ​សារ​តែ Malia ចាប់​អារម្មណ៍​ក្នុង​ការ​ធ្វើ​ជា​អ្នក​ផលិត​ខ្សែ​ភាពយន្ត នាង​បាន​ចូល​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​រយៈ​ពេល ៣​ខែ​ឲ្យ​ទូរទស្សន៍ HBO។

១៣. Malia គឺ​ជា​កំពូល​អ្នក Selfie

ក្នុង​រយៈ​ពេល​ពីរបី​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា Malia ចូលចិត្ត​ថត​រូប Selfie បំផុត​ហើយ​បង្ហោះ​រូបភាព និង​វីដេអូ​ចាំ​ច្រើន​ទោ​ក្នុង​បណ្ដាញ​សង្គម។

១៤. កូន​ស្រី​ពៅ​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ក្នុង​ហាង​អាហារ

កូន​ស្រី​ពៅ​របស់​លោក​ អូបាម៉ា បាន​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​ហាង​លក់​គ្រឿង​សមុទ្រ​មួយ​នៅ​លើ​កោះ Martha's Vineyard។ ជា​ការ​ពិត​ណាស់ Sasha ហាក់​ដូច​ជា​រីករាយ​នឹង​ឱកាស​ដើម្បី​ធ្វើ​ការងារ​ដែល​ក្មេង​ជំទង់​ធម្មតា​ធ្វើ បើ​ទោះ​បី​ជា​ភ្នាក់​ងារ​សម្ងាត់ តែង​តែ​នៅ​តាម​នាង​រហូត​ក៏​ដោយ។

១៥. កូនស្រីច្បងចូលចិត្ត​ធ្វើពិធីជប់លៀង

កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៦ ភ្នាក់​ងារ​សម្ងាត់​បាន​នាំ​នាង​ចេញ​ពី​ពិធីជប់​លៀង​មួយ​កន្លែង​ដែល​មាន​ភាព​រញ៉េរញ៉ៃ​ខ្លាំង រហូត​ដល់​មាន​ប៉ូលិស​ចុះ​មក​ធ្វើ​ការ​បញ្ឈប់​ទៀត​ផង៕

ចុចអាន ៖

ប្រភព៖ Therichest   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី