ឆ្នាំ​ថ្មី​នេះ មាស សុខ សោភា មាន​៥បទ សង្ឃឹម​ផ្ទុះ​ខ្លាំង​​តែ​១បទ

  • 2018-03-21 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ​​​មាស សុខសោភា បាន​ប្រាប់​ឲ្យ​ដឹង​ថា សម្រាប់​វ៉ុល​ឆ្នាំ​ថ្មី​នេះ ខ្លួន​មាន​បទ​ចម្រៀង​៥​បទ ប៉ុន្តែ​​សង្ឃឹម​ផ្ទុះ​តែ​១បទ​ប៉ុណ្ណោះ ដោយ​បទ​នោះ​នាង​បាន​ចម្រៀង​ឆ្លើយឆ្លង​ជា​មួយ​លោក ខេម ។

បទ​​ចម្រៀង​ដែល​មាន​សុខ សោភា សង្ឃឹម​ផ្ទុះ​នោះ គឺ​បទ"ឱ្យអត់ស្រឡះទៅ" ដែល​ជា​តែង​និពន្ធ Melody និងទំនុកច្រៀង ដោយ​លោក យឹម តាស្រង់ ​ជា​ចង្វាក់​​រាំ​វង់ ហើយ​ច្រៀង​រួម​គ្នា​ជា​មួយ​​តារា​ចម្រៀង ខេម។

មូលហេតុ​ដែល​នាំ​ឲ្យ​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​រូប​នេះ​សង្ឃឹម​បទ​ចម្រៀង​១បទ​ខាង​លើ​ទទួល​ការ​គាំទ្រ​ខ្លាំង​ជា​បទ​ចម្រៀង​របស់​នាង​៤បទ​ផ្សេង​ទៀត​នោះ ក៏​ព្រោះ​តែ​បទ​ចម្រៀង​១បទ​នោះ សំលេង​របស់​​​​នាង​​ធ្វើ​បាន​ល្អ​ខ្លាំង​ស៊ី​ជា​មួយ​លំលេង លោក ខេម គួប​ផ្សំ​ចង្វាក់​នោះ​ជា​ចង្វាក់​​រាំវង់ ភ្លេង​​ថ្មី ហើយ​​អត្ថន័យ​នៃ​បទ​ចម្រៀង ត្រូវ​ចិត្ត​មហាជន​តែ​ម្ដង ។

បទ​​ចម្រៀង​៤បទ​ផ្សេង​ទៀត​ដែល មាស សុខ​សោភា ចេ្​នៅ​វ៉ុល​ចូល​ឆ្នាំ​ថ្មី​នេះ ប៉ុន្តែ​នាង​ហាក់​ដូច​ជា មិន​សង្ឃឹម​ផ្ទុះ​ខ្លាំង​នោះ​បទ​"ណាំណាវចូកកំពឹស" ច្រៀង​រួម​គ្នា ជា​មួយ អ្នក​នាង ចេន សាយចៃ។ បទ"អួតទាំងបង អួតទាំងប្អូន" ច្រៀង​៤នាក់​​រួម​គ្នា ​មាន ខេម, ឃុង ឃុយ និង ចេន សាយចៃ។ បទ​"ចង្កេះទន់ទោរ" ច្រៀង​រួម​ជា​មួយ Tempo - BOB និង បទ"លួចស្នេហ៍អ្នកភ្លេង "ច្រៀង​ម្នាក់​ឯង។

ចង់​ដឹង​ថា បទ"ឱ្យអត់ស្រឡះទៅ" ​ពីរោះ​​បែប​ណា អីចឹង​តោះ! សាក់​ស្ដាប់​​មើល​​ទាំង​អស់​គ្នា៕

អត្ថបទៈ ស៊ុនហួត

អត្ថបទថ្មី