“អា​កូន​ពូជ​"​ពី​ ពៅ ពេជ្រ ​ ក្រៅ​ពី​សប្បាយ​រាំ​ហើយ​ កំប្លែង​សើច​ចុក​ពោះ

  • 2018-03-21 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​"អា​កូន​ពូជ​" ​​ពី​​តារា​ចម្រៀង​ ពៅ ពេជ្រ ក្រៅ​ពី​សប្បាយ​រាំ​ហើយ​នោះ​ ​MV ក្នុង​បទ​ចម្រៀង​មួយ​បទ​នេះ ក៏​មាន​ឈុត​ឆាក​​កំប្លែង​​ ជាមួយ​ក្បាច់​រាំ​ដ៏​សម្បូរ​បែប​ផង​ដែរ​។

ពៅ ពេជ្រ បាន​ឲ្យ​ដឹង​ថា​បទ​ចម្រៀង​​ "អា​កូន​ពូជ​" គឺ​ជា​​ស្នា​ដៃ​និពន្ធ​ទំនុក​ច្រៀង​ថ្មី​របស់​លោក​​​​ផ្ទាល់​ជាមួយ​ និង​ក្រុម​ការ​ងារ​ ផលិត​ឡើង​​​​ក្នុង​គោល​បំណង​​​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​រាំ​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ​។ ដូច្នេះ​លោក​​ សង្ឃឹម​នឹង​ជឿជាក់​ថា​​​​បទ​ចម្រៀង​មួយ​បទ​នេះ​ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​​ទស្សនិកជន​ជាក់​ជា​​ពុំ​ខាន​ ព្រោះ​ជា​ស្នាដៃ​និពន្ធ​ថ្មី​របស់​កូន​ខ្មែរ​សុទ្ធសាធ​។​​

​បទ​ចម្រៀង​"អា​កូន​ពូជ​" និយាយ​រៀប​រាប់​​ពី​កូន​ពៅ​​ដែល​ឪពុក​ម្ដាយ​ស្រឡាញ់​ជាង​គេ​ក្នុង​គ្រួសារ ​​មិន​បាន​ខិត​ខំ​រៀន​សូត្រ​នោះ​ទេ​ ទៅ​រៀន​ម្ដង​ៗ​តែង​តែ​បង្ក​រឿង​ដល់​អ្នក​គ្រូ​ និង​មិត្តភ័ក្ដិ​រួម​ថ្នាក់​។

គួរ​បញ្ជាក់​ថា​ ពៅ ពេជ្រ គឺ​ជា​តារា​ចម្រៀង​ឯក​រាជ្យ​មួយ​​​​រូប​មិន​ស្ថិត​នៅ​ក្រោម​ផលិតកម្ម​ណា​មួយ​ឡើយ​ ប៉ុន្តែ​ទៅ​ថ្ងៃ​ខាង​មុខ​មិន​ទៀង​នោះ​ទេ​​ប្រសិន​បើ​មាន​ផលិតកម្ម​ណា​មួយ​ទាក់​ទង​មក​ល ​លោក​នឹង​​ធ្វើ​ការ​ពិ​ចារិណា​​៕

អត្ថបទ៖ ឆុង ស៊ីណាន