Zlatan ចេញ​សារ​មួយ​ក្រោយ​ចែក​ផ្លូវ​ជា​មួយ​ Man Utd

  • 2018-03-23 01:44:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zlatan Ibrahimovic បាន​ជ្រើស​យក​ LA Galaxy ជា​ទ្រនំ​ថ្មី​ក្រោយ​សម្រេច​ចាកចេញ​ពី​ក្លឹប​ Manchester United ទី​ដែល​រូបគេ​រួម​រស់​រយៈ​ពេល​ជិត​២​រដូវ​កាល។​

Zlatan

ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​ផ្ទេរ​ពី​ Paris Saint Germain កាល​ពី​ឆ្នាំ​២០១៦​ ហើយ​រក​បាន​២៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៥៣ប្រកួតឲ្យ​ក្រុម​រហស្សនាម​ថា​បិសាច​ក្រហម​។​ យ៉ាង​ណា​មិញ​រូប​គេ​មិន​សូវ​បាន​ជួយ​ក្លឹប​ទេ​នៅ​រដូវ​កាល​នេះ​ពោល​គឺ​ចំណាយ​ពេល​ភាគ​ច្រើន​ក្រៅ​តារាង​ដោយ​សារ​របួស​រ៉ាំរ៉ៃ​។

ក្រោយ​ចាកចេញ​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​បាន​សរសេរ​សារ​លើ​ Instagram ថា៖ "ដល់​ពេល​ដែល​ត្រូវ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ហើយ។​ អរគុណ​ដល់​ United, អ្នក​គាំទ្រ, មិត្ត​រួម​ក្រុម, គ្រូ​បង្វឹក, បុគ្គលិក និង​គ្រប់គ្នា​ដែល​រួម​ចំណែក​ជាមួយ​ដំណើរ​ជីវិត​របស់​ខ្ញុំ​។

ក្រុម​ Man United វិញ​ក៏​បាន​ចេញ​សារ​មួយ​តប​ទៅ​វិញ​ ដែល​មាន​សេចក្ដី​ថា៖ "អ្នក​រាល់​គ្នា​នៅ​ United​ សូម​អរគុណ​ដល់​ Zlatan សម្រាប់​ការ​ជ្រោមជ្រែង​ជួយ​ក្លឹប​តាំង​ពី​ថ្ងៃ​មក​ដល់​ និង​ចាកចេញ​ទៅ​វិញ។ យើង​សូម​ជូនពរ​ឲ្យ​អ្នក​ទទួល​ជោគជ័យ​នៅ​ថ្ងៃ​អនាគត"៕

  • Sabay កំពុង​ជ្រើស​រើស​បុគ្គលិក​​ផ្នែក​ Marketing Consultant ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com​ ឬចូលទៅកាន់ https://goo.gl/j3UhbY

  • Sabay កំពុង​ជ្រើស​រើស​បុគ្គល​ផ្នែក​ Corporate Sales Executives ៥នាក់ ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

  • Sabay កំពុងជ្រើសរើសបុគ្គលិក Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម