Van Dijk ឡើង​កូដ​ត្រូវ​តែងតាំង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ហូឡង់​

  • 2018-03-23 02:29:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Virgil van Dijk ខ្សែ​ការពារ​ Liverpoolត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ហូឡង់​ថ្មី​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​​ Ronald Koeman។​

Van Dijk

កីឡាករ​វ័យ​២៦​ឆ្នាំ​កាន់​តំណែង​នេះ​បន្ទាប់​ពី​ អតីត​ប្រធាន​ក្រុម​ចាស់​ Arjen Robben បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​។ Van Dijk នឹង​ពាក់​ស្លាក​ប្រធាន​ក្រុម​លើក​ដំបូង​នៅ​ថ្ងៃ​សុក្រ​​ក្នុង​ជំនួប​​មិត្តភាព​ទល់​នឹង​អង់គ្លេស​ ហើយ​ក៏​ជា​ប្រកួត​ទី​មួយ​ផងដែរ​​របស់​ហូឡង់​ក្រោម​ការ​បង្វឹក​លោក​ Koeman។

ម្ចាស់​អាវ​លេខ​៤​នៅ​ក្លឹប​ហង្ស​ក្រហម​បាន​និយាយ​ថា៖​ "នេះ​គឺ​ជា​ដំណឹង​ល្អ​សម្រាប់​ខ្ញុំ​ និង​ក្រុម​គ្រួសារ។​ ខ្ញុំ​ពិតជា​រីករាយ​ និង​មាន​មោទនភាព​ដែល​បាន​ធ្វើ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​របស់​ប្រទេស"។

Van Dijk ផ្ទេរ​ពី​ Southampton ទៅ​ Liverpool កាល​ពី​ខែ​មករា​ មាន​ថ្លៃ​ខ្លួន​៧៥​លាន​ផោន​ ជា​តម្លៃ​មួយ​បំបែក​កំណត់ត្រា​ខ្សែ​ការពារ​ទាំង​អស់​ក្នុង​ពិភព​បាល់ទាត់៕

ប្រភព៖ Liverpool FC   ប្រែសម្រួល៖ វីរ័ត្ន