ផ្អែម​ល្ហែម​ដល់ក ថន តារា​ និង​ស្វាមី​​​​​បន្ទាប់​​ពី​រង​មន្ទិល​​រឿង​មិន​ល្អ

  • 2018-03-23 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​អតីត​តារា​សម្ដែង​ និង​ពិធី​ការិនី​ ថន តារា បាន​រង​នូវ​ព័ត៌មាន​​រសើប​មួយ​ ពាក់​ព័ន្ធ​ទំនាក់​ទំនង​​នាង និង​ស្វាមី​ជន​ជាតិ​ថៃ​មាន​ការ​ប្រែ​ប្រួល​​ខុស​ពី​ពេល​មុន​។

ដំណឹង​ និង​ពាក្យ​ចចាមអារ៉ាម​ខាង​លើ​ត្រូវ​បាន​រសាត់​​បាត់​ស្រមោល​ទៅ​វិញ​ ក្រោយ​ពេល​ ថន តារា និង​ស្វាមី​​​ព្រម​ទាំង​កូន​បាន​បញ្ចេញ​រូប​ថត​​​​ជា​ច្រើន​សន្លឹក​យ៉ាង​ផ្អែម​ល្ហែម​​ជាមួយ​គ្នា​ ក្នុង​ដំណើរ​កម្សាន្ត​មួយ​ជា​លក្ខណៈ​គ្រួសារ​​នៅ​ឆ្នេរ​សមុទ្រ​ប្រទេស​ថៃ​។

គួរ​រម្លឹក​ថា​ ថន តារា បាន​​រៀប​ការ​ជាមួយ​លោក ណាវៈរ៉ាត់ យូបាំរ៉ុង វ័យ​​៥២​ ឆ្នាំ កាល​ពី​ថ្ងៃ​ទី​២៦ ខែ មិថុនា ឆ្នាំ ២០១៦ ។ ក្រោយ​ពី​រៀប​ការ​ភ្លាម នាង បាន​ចេញ​ទៅ​រស់​នៅ​ជាមួយ​ស្វាមី​នៅ​ប្រទេស​ថៃ​​ភ្លែត​​តែ​ម្ដង​៕

-Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី