ចាក់ដោត! កេសី បញ្ចេញ​មួយឃ្លា ក្រោយ​រង​ពាក្យជាស្រីមិន​ស្អាត​

  • 2018-03-23 09:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្ញុំ​មិន​មែនមែនជា​ស្រី​ស្អាត​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ជា​តារា​បង្ហាញ​ម៉ូដ “ ឃ្លា​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ត្រូវបាន​និយាយ​ដោយ តារា​បង្ហាញ​ម៉ូដ​ដែល​បាន​ជាប់​នៅក្នុង Top 3 របស់​កម្មវិធី Cambodia next top model ។

ស្របពេល ​ដែល​ការ​និយម​របស់តារា​ស្រី​មួយផ្នែក​ធំ​របស់​កម្ពុជា គឺ​តែង​ដុស​ខាត់​ខ្លួន​ឯង​ឲ្យ​មាន​រូប​សំ​បុរស​ស្រស់ថ្លា​នោះ កែ ចាន់​កេសី​ នៅតែ​រក្សា​សម្បុរ​ខ្មៅ​ស្រ​អែម តាម​បែប​ធម្មជាតិ​រប​ស់នាង​នៅ​ដដែល ជាមួយ​រូបរាង​ដ៏​សម​សួន និង​កម្ពស់​តាម​ស្តង់​តា​ម៉ូ​ដែល​អន្តរជាតិ​។​

បើ​និយាយ​ពី តំណើ​រ​លើសិ​ល្បះ​របស់ តារា​ម៉ូ​ដែល​រូប​នេះ នាង​ធ្លាប់​មានបទពិសោធន៍​ជាច្រើន​តែង​ការសម្ដែង​ភាព​យ​ន្ត ការថតរូប​បែប​ហ្វេ​សិន និង ការដើរ​បង្ហាញ​ម៉ូត​តាម​កម្មវិធី​នានា ប៉ុន្តែ​នៅក្នុង​ជំនាញ​សិ​ល្បះ​ទាំង​នេះ គឺ​មាន​តែ​ជំនាញ ថតរូប​បែប​ហាយ​ហ្វេ​សិន និង ការដើរ​បង្ហាញ​ម៉ូត​របស់​នាង ដែល​អាចធ្វើឲ្យ កែ ចាន់​កេសី ទទួលបាន​ការចាប់អារម្មណ៍​ជា​ជាងគេ ។

យើង​សង្កេតឃើញថា មាន​ទស្សនាវដ្ដី​និង​ក្រុមហ៊ុន​ដែលមាន​ផលិតផល​ដែល​ទា​ក់ទង​និង​វិសយ័​ហ្វេ​សិន​ក្នុងស្រុក​និង​ក្រៅ​ស្រុក​មួយ​ចំ​នួន តែងតែ​បង្ហាញ​ផលិត​ជាមួយនឹង កេសី​។ ក្នុង​នោះ ម៉ាក់​នាឡិការ​ដៃ Versus Versace របស់​ក្រុមហ៊ុន​អ៊ីតាលី ដែល​ល្បីល្បាញ​ជុំវិញ​ពិ​ភព​លោក​នោះ ក៏​បានជ្រើសរើស កេសី មក​បង្ហាញ​នូ​វ​ផលិតផល​របស់​ខ្លួន​ដំបូង​គេ​នៅក្នុង​កម្ពុជា​ដែល ជាមួយនឹង​ជំនាញ​ដែល​កញ្ញា​កំ​ពុង​មាន​។

នៅក្នុង​ពិ​ភព​សិល្បៈ ក៏​មាន​មតិ​មួយ​ចំនួន​លើកឡើងថា កេសី គួ​តែ​ធ្វើខ្លួន​អោយ​សរ​ស្អាត​ស្របទៅតាម​ទីផ្សា​បច្ចុប្បន្ន ដែល​កំពុង​ពេញនិ​យម ព្រោះថា​បើ​កេសី​នៅតែ​រក្សា​សំ​បុ​រ​ធម្មជាតិ​របស់​នាង អាច​នឹង​គេ​និយាយ​ជា​ស្រី​ដែល​មិន​ស្អាត រឺក៏​មិនអាច​ព​ង្រី​ក​ទីផ្សា​របស់ខ្លួន​។​ ប៉ុន្តែ​បាន​តប​មក​វិញ​ថា៖ "ខ្ញុំ​មិនមែន​ជាស្រី​ស្អាត​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ជា​តារា​បង្ហាញ​ម៉ូត ខ្ញុំ​ចង់​បង្ហាញខ្លួន​ជាមួយ​ទេពកោសល្យ​សិ​ល្បះ​របស់​ខ្ញុំ មិនមែន​រូបរាង​ស្រី​ស្អាត​នោះទេ ហា​ហាហា"៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី