ឡាន SUV រាងកាចរបស់ចិន មានតម្លៃថ្លៃបំផុតលើលោក
- 2018-03-23 06:26:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន SUV រាងកាចរបស់ចិន មានតម្លៃថ្លៃបំផុតលើលោក
ចន្លោះមិនឃើញ
ក្រុមហ៊ុន IAT Automobile Technology ដែលមានទីស្នាក់ការនៅក្រុងប៉េកាំង ប្រទេសចិន បានធ្វើការប្រកាសដាក់លក់ប្រភេទរថយន្ត SUV ដែលមានតម្លៃជាង ២លានដុល្លារអាមេរិក។
រថយន្តរាងជ្រុងៗនេះ មានឈ្មោះថា Karlmann King ដែលមានការរចនាផ្នែកខាងក្រៅ ស្រដៀងនឹងរថយន្តក្នុងរឿងមនុស្សប្រជៀវ Batman ។ ចំណែក ផ្នែកខាងក្នុង ត្រូវបញ្ជាដោយកម្មវិធី ដូចជាកៅអី ម៉ាស៊ីនបន្សុទ្ធខ្យល់ ទូរទស្សន៍ និងភ្លើងបំភ្លឺក្នុងរថយន្តជាដើម។
រថយន្ត Karlmann King មានទម្ងន់ ៤,៥តោន ហើយអ្នកទិញអាចកែដែករថយន្តដើម្បីការពារគ្រាប់កាំភ្លើងបានផងដែរ តែរថយន្តត្រូវឡើងដល់ ៦តោន។ ចំណែកម៉ាស៊ីនរថយន្ត មានកម្លាំង ៣៦០សេះ បង្កើតដោយម៉ាស៊ីនចំណុះ ៦,៨លីត្រ V10 ដែលអាចរត់ក្នុងល្បឿនអតិបរមា ១៤០ គ.ម/ម។
ដោយសារជាប្រភេទ Off-road រថយន្តខាងលើ អាចបើកបរបានច្រើនស្ថានភាពផ្លូវ។ សូមបញ្ជាក់ថា រថយន្តនេះ ត្រូវផលិតតែ ១០គ្រឿងប៉ុណ្ណោះ៕