Brad Pitt ត្រលប់​មក​ទាក់ទង​ជាមួយ Jennifer Aniston វិញ?

  • 2018-03-23 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​ទៅ​តាម​ប្រភព​មួយ​ពី​ទស្សនាវដ្ដី Star Magazine ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា​តារា​សម្ដែង Brad Pitt និង Jennifer Aniston បាន​ចំណាយ​ពេល​ជួប​គ្នា (Date) មួយ​រាត្រី​ជាមួយ​គ្នា​បន្ទាប់​ពី​ទទួល​បាន​ការ​ណែនាំ​ពី​មិត្តភ័ក្ដិ​តារា​សម្ដែង George Clooney។

តារាសម្ដែង Brad Pitt និង George Clooney

ប្រភព​​នោះ​បាន​បញ្ជាក់​ថា៖​ "George គឺ​មនុស្ស​ដែល​ប្រាប់​ Brad នៅ​ពេល​ដែល​​លោក​បែក​បាក់​ស្នេហា​ជាមួយ Angelina គ្រាន់​តែ​ Jennifer និង​លោក​ Justin Theroux បែក​បាក់​គ្នា​ភ្លាម​ George ជំរុញ​ឲ្យ​ Brad ទាក់​ទង​អតីត​ភរិយា​និង​សាង​ស្នេហា​ចាស់​ជា​ថ្មី។"

បើ​តាម​ប្រភព​មួយ​ជិត​ដិត​ បាន​ឲ្យ​ដឹង​ថា​លោក George បាន​រៀប​ចំ​ការ​ជួប​គ្នា​ជាមួយ​អ្នក​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី ៣​ខែ​មីនា​នេះ​ នៅ​ពេល​ទៅ​ចូល​រួម​កម្មវិធី​ជប់​លៀង​មួយ​មុន​អូស្ការ។ នៅ​ពេល​នោះ Jennifer បាន​ឲ្យ​អ្នក​បើក​រថយន្ត​ផ្ទាល់​ខ្លួន​ទៅ​យក George និង Brad Pitt មក​ផ្ទះ​ខ្លួន​ហើយ​ចំណាយ​ពេល​ជាមួយ​គ្នា បន្ទាប់​មក Geroge ក៏​ចាក​ចេញ​ដើម្បី​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ឱកាស​ជាមួយ​គ្នា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​សម្រាប់​ពេល​នេះ ​អ្នក​ទាំង​បី​មិន​បាន​និយាយ​អ្វី​ទាក់​ទង​នឹង​ព័ត៌មាន​នេះ​ទេ។ ប្រភព​មួយ​ទៀត​ពី​សារព័ត៌មាន​ Hollywood Life បាន​ច្រាន​ចោល​ព័ត៌មាន​ចចាមអារ៉ាម​នេះ​ថា​វា​មិន​មែន​ជា​ការ​ពិត។ ចុះ​ប្រិយ​មិត្ត​វិញ​គិត​យ៉ាង​ណា​ដែរ? តើ​ចង់​ឲ្យ​ Brad Pitt ត្រលប់​មក​រក​ Jennifer វិញ​ទេ?

Brad Pitt និង​អតីតភរិយា​ Angelina
Jennifer Aniston និង​អតីត​ស្វាមី Justin Theroux

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី