វែង​ដល់​ក! តោះ​មក​ស្គាល់​តំបន់​ ១០ មាន​ឈ្មោះ​វែង​មហា​វែង

  • 2018-03-23 13:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Worldatlasខាង​ក្រោម​ជា​តំបន់​ ១០ ដែល​មាន​ឈ្មោះ​វែង​បំផុត​លើ​លោក៖

១០. ភ្នំ Mamungkukumpurangkuntjunya (២៦ តួអក្សរ)៖ ភ្នំ​នេះ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អូស្ត្រាលី មាន​ចម្ងាយ ១០៨,៨ គីឡូម៉ែត្រ​ក្រុង​តូច​មួយ​ឈ្មោះ Marla។ ឈ្មោះ​ភ្នំ​នេះ​ក្លាយ​មក​ពី​ភាសា Pitjantjatjara ដែល​ជា​ភាសា​ជនជាតិ​ដើម​រស់​នៅ​អូស្ត្រាលី​កណ្ដាល។

៩. កសិដ្ឋាន Bovenendvankeelafsnysleegte (២៧ តួអក្សរ)៖ ស្ថិត​នៅ​ភាគ​ខាង​ជើង រដ្ឋធានី Cape Town នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ ឈ្មោះ​នេះ ចេញ​ពី​ភាសា Afrikaans ដែល​ជា​ភាសា​របស់​ពលរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង មាន​ឈាម​ជ័រ​ជនជាតិ​ហុល្លង់។

៨.ស្ថានីយ​រថភ្លើងVenkatanarasimharajuvaripeta (២៨ តួអក្សរ)៖ ស្ថិត​នៅ​រដ្ឋ Tamil Nadu ប្រទេស​ឥណ្ឌា។

៧.បឹងPekwachnamaykoskwaskwaypinwanik (៣១ តួអក្សរ)៖ ស្ថិត​នៅ​ខេត្ត Manitoba ប្រទេស​កាណាដា។

៦. Äteritsiputeritsipuolilautatsijänkä (៣៥ តួអក្សរ)៖ ស្ថិត​នៅ​ភាគ​ជើង​ប្រទេស​ហ្វាំងឡង់។ ឈ្មោះនេះ ជា​​ឈ្មោះ​វែង​ជាង​គេ​នៅ​ហ្វាំងឡង់ និង​វែង​ទី ២ នៅ​អឺរ៉ុប។

៥.Azpilicuetagaraycosaroyarenberecolarrea (៣៩ តួអក្សរ)៖ ស្ថិត​ក្នុង​ប្រទេស​អេស្ប៉ាញ។

៤. កសិដ្ឋានTweebuffelsmeteenskootmorsdoodgeskietfontein (៤៤ តួអក្សរ)៖ ស្ថិត​នៅ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច ប្រទេស​អាហ្វ្រិកខាងត្បូង។ ឈ្មោះ​នេះ​កើត​ចេញ​ពី​ការ​រួម​បញ្ចូល​គ្នា​នៃ​ភាសា​ បី​រួម​មាន Afrikkaans, អាល្លឺម៉ង់ និង​ហុល្លង់។

៣.បឹងChargoggagoggmanchauggagoggchaubunagungamaugg (៤៥ តួ​អក្សរ)៖ ស្ថិត​នៅ Webster រដ្ឋ Massachusetts សហរដ្ឋអាមេរិក។

២.ភូមិ Llanfairpwllgwyngyllgogerychwyrndrobwllllantysiliogogogoch (៥៨ តួ​អក្សរ)៖ ស្ថិត​នៅ​ក្នុង វេល ចក្រភពអង់គ្លេស។ ឈ្មោះ​នេះ​បង្កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ ១៨៦០ ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

១.ភ្នំ Taumatawhakatangi­hangakoauauotamatea­turipukakapikimaunga­horonukupokaiwhen­uakitanatahu៖ ស្ថិត​នៅ​ប្រទេស​នូវែលហ្សេឡង់។ ឈ្មោះ​ភ្នំ​ កើត​ចេញ​ពី​ភាសា Moari ដែល​ជា​ភាសា​ជនជាតិ​ដើម​ក្នុង​ប្រទេស​មួយ​នេះ៕

ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ ហ៊ីម រស្មី