ក្រុម Ronaldo វាយបកយកឈ្នះក្រុម Salah ២នាទី២គ្រាប់ក្នុងប្រកួតមិត្តភាព
- 2018-03-24 00:51:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុម Ronaldo វាយបកយកឈ្នះក្រុម Salah ២នាទី២គ្រាប់ក្នុងប្រកួតមិត្តភាព
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិព័រទុយហ្គាល់បានវាយបកយកឈ្នះជម្រើសជាតិអេហ្ស៊ីបដោយលទ្ធផល ២ទល់នឹង១ ក្នុងការប្រកួតមិត្តភាពអន្តជាតិកម្ដៅសាច់ដុំ។
ជំនួបលើទឹកដីស្វីស ក្នុងទីក្រុង Zurich ក្រុមជើងខ្លាំងមកពីអាហ្វ្រិកមានឱកាសនាំមុខ១គ្រាប់មុននៅនាទី ៥៦ជាការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធស្លាបកំពុងឡើងជើង Mohamed Salah។ យ៉ាងណានៅម៉ោងបន្ថែម៤នាទី ព័រទុយហ្គាល់បានវាយបក២គ្រាប់យកឈ្នះវិញសឹងមិនគួរឲ្យជឿ។
ទាំង២គ្រាប់របស់ក្រុមជើងឯកទ្វីបអឺរ៉ុបរកបានដោយ Cristiano Ronaldo ទាំងអស់នៅនាទី៩០+២ និង៩០+៤។ តារាឆ្នើមវ័យ៣៣ឆ្នាំស៊ុតបញ្ចូលទៅ១៩គ្រាប់នៅ៩ប្រកួតចុងក្រោយទាំងនៅក្លឹប និងក្រុមជម្រើសជាតិ។
ប្រកួតបន្ទាប់របស់ព័រទុយហ្គាល់គឺត្រូវតទល់ជាមួយ ហូឡង់ ដែលទើបចាញ់អង់គ្លេសកាលពីយប់មិញ ស្របពេលអេហ្ស៊ីបប៉ះជាមួយក្រិក៕